កុមារកស្សបៈ

ក្បាលទី 25 · ទំព័រ 499

ប្រវត្តិ ព្រះកុមារកស្សបត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៩ ដូចតទៅនេះ បទថា ចិត្តកថិកានំ បានដល់ អ្នកពោលធម៌បានវិចិត្រ ។ ពិតហើយ ព្រះថេរៈ កាលនឹងពោលធម៌ ដល់មនុស្សម្នាក់ក្តី ពីរនាក់ក្តី ក៏ប្រដាប់ដោយឧបមា និងហេតុដ៏ច្រើន ឲ្យបុគ្គលនោះដឹង ទើបពោល ព្រោះហេតុនោះ ទើបព្រះថេរៈជាកំពូលនៃភិក្ខុ សាវ័ក អ្នកពោលធម៌ដ៏វិចិត្រ បញ្ញាកម្មរបស់លោកមានអនុសន្ធិដូចតទៅនេះ ពិតហើយ ព្រះកុមារកស្សបៈនេះ កាលព្រះពុទ្ធព្រះនាមថា បទុមុត្តរៈ បដិសន្ធិក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី ចម្រើនវ័យ កំពុងស្តាប់ធម្មកថា នៃព្រះទសពល ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែង ឯតទគ្គៈជាកំពូលនៃពួកភិក្ខុសាវ័កដែលពោលធម៌ដ៏វិចិត្រ ទើបធ្វើកុសលកម្ម ឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ អន្ទោលទៅមកក្នុងទេវតា និងមនុស្សក ាលសាសនារបស់ព្រះកស្សបសម្ពុទ្ធសាបសូន្យចុះ ជាភិក្ខុមួយរូបក្នុងរវាង ភិក្ខុ ៧ រូប ធ្វើសមណធម៌លើកំពូលភ្នំ មានសីលមិនវិនាស ចុតិអំពីភព នោះហើយ កើតក្នុងទេវលោក សោយសម្បត្តិអស់មួយពុទ្ធន្តរ ។