អដ្ឋកថា កុមារកស្សបៈ

ក្បាលទី 25 · ទំព័រ 499

ក្នុង ពុទ្ធុប្បាទកាលព្រះសាស្តានៃយើង ក៏មកកើតក្នុងគភ៌របស់ស្ត្រីក្នុងត្រកូលមួយ ក្នុងក្រុងរាជគ្រឹះ ។ ស្រីនៃត្រកូលនោះ អង្វរពុកម្តាយ តែមិនបានបព្វជ្ជា កាលទៅកាន់ផ្ទះនៃត្រកូលប្តី ក៏មានគភ៌ តែខ្លួនមិនដឹង ទើបប្រាប់ប្តីសូម បព្វជ្ជា ស្វាមីអនុញ្ញាតហើយ ក៏បព្វជ្ជាក្នុងសម្នាក់ភិក្ខុនី ។ ពួកភិក្ខុនីឃើញ គភ៌នាងធំឡើងៗ ទើបនាំគ្នាទៅសួរទេវទត្ត ភិក្ខុទេវទត្តនោះក៏ពោលថា នាង មិនមែនជាសមណៈ ទើបពួកភិក្ខុនីនាំគ្នាទៅទូលសួរព្រះទសពល ។ ព្រះសាស្តា ទ្រង់ប្រគល់រឿងឲ្យព្រះឧបាលិត្ថេរ ។ ព្រះថេរៈឲ្យហៅពួកត្រកូលអ្នកក្រុង សាវត្ថី និងនាងវិសាខាឧបាសិកាមក ជួយធ្វើកោសលវិច័យ ពោលថា នាងមានគភ៌មកអំពីមុនកាលបួស ទើបបព្វជ្ជារបស់នាងមិនខូចខាត ។ ព្រះសាស្តា បានប្រទានសាធុការដល់ព្រះថេរៈថា អធិករណ៍ ឧបាលិវិនិច្ឆ័យប្រពៃ ហើយ ។ ភិក្ខុនីនោះប្រសូតបុត្រដ៏ល្អប្រិមប្រិយ ដូចរូបមាស ព្រះបាទ បសេនទិកោសល ទ្រង់ទទួលក្មេងនោះដល់ពួកភីលៀង ព្រះរាជទានព្រះនាម ថា កស្សបៈ ។ បន្ទាប់មក ទ្រង់ចិញ្ចឹមចម្រើនវ័យហើយ ក៏នាំទៅកាន់ សម្នាក់របស់ព្រះសាស្តា សូមឲ្យបព្វជ្ជា ។ តែព្រោះលោកបួសក្នុងភាពជា កុមារ កាលព្រះមានព្រះភាគត្រាស់ថា ពួកអ្នកចូរហៅកស្សបមក ចូរឲ្យផ្លែ ឈើ ឬរបស់ទំពានេះដល់កស្សបៈ ពួកភិក្ខុសង្ស័យ ក៏ទូលសួរថា បពិត្រ ព្រះអង្គ កស្សបៈអង្គណា ។ ព្រះមានព្រះភាគត្រាស់ថា កុមារកស្សបៈ ។ ព្រោះបាននាមយ៉ាងនេះ តាំងពីនោះមក លោកក៏ត្រូវហៅថា កុមារកស្សបៈ ក្នុងវេលាដែលលោកចាស់ហើយ ក៏នៅតែហៅថា កុមារកស្សបៈ ។ ម្យ៉ាងទៀត មនុស្សទាំងឡាយស្គាល់លោកថា ជាកុមារកស្សបៈ ព្រោះជាបុត្រ ចិញ្ចឹមរបស់ព្រះរាជាក៏មាន ។ តាំងអំពីបួសហើយ លោកធ្វើកា