ឯតទគ្គបលិវគ្គទី ៤ ឯតទគ្គបាលិវគ្គទី ៤
ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកចេះដឹងច្រើន ដែល ជាសាវ័ករបស់តថាគត ស្រេចនឹងអានន្ទប្រសើរជាងគេ ។ ពួកភិក្ខុអ្នកមាន ស្មារតី ស្រេចនឹងអានន្ទ ។ ពួកភិក្ខុអ្នកមានគតិ ស្រេចនឹងអានន្ទ ។ ពួកភិក្ខុ អ្នកមានប្រាជ្ញា ស្រេចនឹងអានន្ទ ។ ពួកភិក្ខុជាឧបដ្ឋាក ក៏ស្រេចនឹងអានន្ទ ដែរ ។ ពួកភិក្ខុអ្នកមានបរិសទ្យច្រើន ស្រេចនឹងឧរុវេលកស្សបៈ ។ ពួកភិក្ខុ អ្នកញ៉ាំងត្រកូលឲ្យជ្រះថ្លា ស្រេចនឹងកាឡុទាយិ ។ ពួកភិក្ខុអ្នកគ្មានអាពាធ ស្រេចនឹងពក្កុលៈ ។ ពួកភិក្ខុអ្នករពឫកឃើញបុព្វេនិវាស ស្រេចនឹងសោភិតៈ ។ ពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ស្រេចនឹងឧបាលិ ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុនី ស្រេចនឹងនន្ទកៈ ។ ពួកភិក្ខុអ្នករក្សាទ្វារក្នុងឥន្ទ្រិយទាំងឡាយ ស្រេចនឹងនន្ទៈ ។ ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុ ស្រេចនឹងមហាកប្បិន ។ ពួកភិក្ខុអ្នកឈ្លាសវៃក្នុង តេជោធាតុ ស្រេចនឹងសាគតៈ ។ ពួកភិក្ខុអ្នកឈ្លាសវៃក្នុងបដិភាណ ស្រេច នឹងរាធៈ ។ ពួកភិក្ខុអ្នកទ្រទ្រង់ចីវរសៅហ្មង ស្រេចនឹងមោឃរាជ ។