អានន្ទ

ក្បាលទី 25 · ទំព័រ 505

អ ដ្ឋ ក ថ ា ស៊ូ ត្រ ទី ១ ប្រវត្តិ ព្រះអានន្ទត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១ នៃវគ្គទី ៤ ដូចតទៅនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ពហុស្សុតានំ ជាដើមដូច្នេះ ។ ព្រះថេរៈដទៃៗ ជាពហូសូត មានធិតិ ទ្រទ្រង់ចាំ និងឧបដ្ឋាកក៏មាន ។ ឯព្រះអានន្ទនេះ រៀនព្រះពុទ្ធវចនៈក៏ទ្រទ្រង់ក្នុងបរិយត្តិ ដូចអ្នករក្សាឃ្លាំង ក្នុងសាសនានៃ ព្រះទសពល ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលជាពហូសូត ។ ម្យ៉ាងទៀត សតិដែលរៀនសូត្រព្រះពុទ្ធវចនៈ ហើយចាំ របស់ព្រះថេរៈនេះបុណ្ណោះ មានកម្លាំងជាងព្រះថេរៈដទៃៗ ព្រោះហេតុនោះ ទើបលោកជាកំពូលនៃពួកភិក្ខុសាវ័ក ដែលមានសតិចងចាំ ។ ម្យ៉ាងទៀត ព្រះអានន្ទនេះឯង ទ្រទ្រង់ ១ បទ ក៏កាន់យកសេចក្តីបានដល់ទៅ ៦ ម៉ឺន បទ ចាំបានគ្រប់បទ ដោយទំនងដែលព្រះសាស្តាត្រាស់ទុកនោះឯង ព្រោះ ហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុសាវ័កដែលមានគតិ ។