អដ្ឋកថា ឧរុវេលកស្សបៈ
ពាក្យថា កស្សប ជា គោត្ររបស់លោក ។ ប្រាកដឈ្មោះថា ឧរុវេលកស្សប ព្រោះលោកបួស ក្នុងឧរុវេលាសេនានិគម ។ ក្នុងបញ្ញាកម្មរបស់លោក មានអនុសន្ធិដូច្នេះ ក្នុងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ឧរុវេលកស្សបៈនេះ បដិសន្ធិក្នុង ត្រកូលមួយ នាក្រុងហង្សវតី ចម្រើនវ័យហើយ ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូបទុកក្នុតំណែងឯតទគ្គៈ ជាកំពូល នៃពួកភិក្ខុដែលមានបរិស័ទច្រើន គិតថា សូម្បីអាត្មាអញ ក៏គួរមានសភាព ដូចភិក្ខុនេះ ក្នុងអនាគតកាល ទើបថ្វាយមហាទានដល់ភិក្ខុសង្ឃ មានព្រះពុទ្ធ ជាប្រធានអស់ ៧ ថ្ងៃ ឲ្យគ្រងត្រៃចីវរ ថ្វាយបង្គំព្រះសាស្តា ហើយបានធ្វើ សេចក្តីប្រាថ្នាក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុសាវ័កដែលមានបរិស័ទ ច្រើន ។ ព្រះសាស្តាទ្រង់ឃើញថា មិនមានអន្តរាយ ទើបទ្រង់ព្យាករថា បុគ្គលនេះនឹងបានជាកំពូលនៃពួកភិក្ខុជាសាវ័ក ដែលមានបរិស័ទច្រើន ក្នុង សាសនារបស់ព្រះគោតមសម្ពុទ្ធ ក្នុងអនាគតកាល ហើយទ្រង់យាងត្រឡប់ កុលបុត្រនោះធ្វើកល្យាណកម្ម ដរាបដល់អស់ជីវិត អន្ទោលក្នុងទេវតា និង មនុស្ស ក្នុងទីបំផុត ៩២ កប្ប បានកើតជាព្រះកនិដ្ឋភាតាមាតាដទៃរបស់ព្រះ សម្ពុទ្ធព្រះនាមផុស្សៈ ព្រះរាជបិតាព្រះនាមមហិន្ទរាជា ។ លោកមានបងប្អូន ដទៃៗ ពីរអង្គទៀត ។ បងប្អូនទាំង ៣ អង្គនោះ បានតំណែងមួយអង្គ មួយ ផ្នែកយ៉ាងនេះ ទ្រង់បង្រ្កាបជនបទជាយដែនដែលបះបោរ ដោយន័យបាន ពោលហើយខាងដើម ទ្រង់បានពរអំពីសំណាក់ព្រះរាជបិតា ទ្រង់ទទួលពរថា ពួកខ្ញុំព្រះអង្គនឹងទំនុកបម្រុងព្រះទសពលអស់ ៣ ខែ ។ គ្រានោះ បងប្អូនទាំង ៣ អង្គ ត្រិះរិះថា ពួកយើងទំនុកបម្រុងព្រះទសពល ធ្វើឲ្យសម ទើបគួរ ទើប តាំងអមាត្យម្នាក់ទុកក្