អដ្ឋកថា កាឡុទាយិ
ដើមពោធិព្រឹក្ស រាហុលមាតា កំណប់ទ្រព្យទាំង ៤ ដំរីទ្រង់គ្រឿង សេះកណ្ឋកៈ នាយឆន្ន កាឡុទាយិអមាត្យ ៧ នេះ ឈ្មោះថា សត្តសហជាត ព្រោះកើតថ្ងៃដំណាលគ្នានឹងព្រះពោធិសត្វ ។ ក្នុងថ្ងៃដាក់ឈ្មោះទារកនោះ ពួកញាតិឲ្យឈ្មោះថា ឧទាយី ព្រោះកើត ក្នុងថ្ងៃដែលអ្នកនគរទួទៅ មានចិត្តផ្សាយខ្ពស់ឡើង ។ តែព្រោះលោកជា មនុស្សខ្មៅបន្តិច ទើបកើតឈ្មោះថា កាឡុទាយី ។ កាឡុទាយីនោះលេងវត្ថុ សម្រាប់លេងរបស់ក្មេងប្រុសជាមួយព្រះពោធិសត្វរហូតចម្រើនវ័យ ។ តមក ព្រះពោធិសត្វចេញមហាភិន្រេស្កមណ៍ សម្រេចព្រះសព្វញ្ញុតញ្ញាណតាម លំដាប់ ទ្រង់ប្រកាសធម្មចក្រដ៏ប្រសើរ ទ្រង់ធ្វើការអនុគ្រោះលោក ទ្រង់អាស្រ័យក្រុងរាជគ្រឹះ នៅប្រថាប់ ។ សម័យនោះ ព្រះបាទសុទ្ធោទនមហារាជ ទ្រង់បានដំណឹងថា សុទ្ធត្ថកុមារសម្រេចអភិសម្ពោធិញ្ញាណ អាស្រ័យក្រុង រាជគ្រឹះ ប្រថាប់នៅក្នុងវេឡុវនវិហារ ទើបទ្រង់បញ្ជូនអមាត្យម្នាក់ មានបុរស ១០០០ ជាបរិវារ ទៅដោយព្រះតម្រាស់ថា អ្នកចូរនាំកូនរបស់ខ្ញុំមកក្នុងទីនេះ ។ អមាត្យនោះធ្វើដំណើរអស់ ៦០ យោជន៍ ចូលទៅកាន់ព្រះវិហារ ក្នុងវេលា ដែលព្រះទសពលប្រថាប់គង់កណ្តាលបរិស័ទ ៤ ទ្រង់សម្តែងធម៌ អមាត្យ នោះគិតថា រាជសារដែលព្រះរាជាទ្រង់បញ្ជូនទៅផ្អាកសិនចុះ ហើយឈរ ខាងចុងបរិស័ទ ស្តាប់ធម្មទេសនារបស់ព្រះសាស្តា ក៏សម្រេចអរហត្ត មួយ អន្លើដោយបុរស ១០០០ នាក់ ត្រង់ទីដែលឈរនោះឯង កាលព្រះមុនីទ្រង់ លាព្រះហស្តដល់អមាត្យ និងបុរស ១០០០ នោះ ដោយព្រះតម្រាស់ថា ពួក អ្នកចូរជាភិក្ខុចុះ រំពេចនោះឯង បាត្រ និងចីវរសម្រេចអំពីឫទ្ធិកើតដល់បុគ្គល គ្រប់គ្នា ហាក់ដូចជាព្រះថេរៈដែលមានវស្សា ១០០ រាប់តាំងអំពីកាល សម្រេចអរហត្តហើយ ធម្មតាព្រះអរិយ