ពក្កុលៈ

ក្បាលទី 25 · ទំព័រ 530

ប្រវត្តិ ព្រះពក្កុលត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៤ ដូចតទៅនេះ បទថា អប្បាពាធានំ បានដល់ ជាអ្នកមិនមានអាពាធ ។ បទថា ពាកុលោ បានដល់ ព្រះថេរៈ បានឈ្មោះយ៉ាងនេះ ព្រោះចម្រើនធំធាត់ក្នុងត្រកូលទាំង ២ ក្នុងបញ្ញាកម្ម របស់លោក មានរឿងដែលពោលតាមលំដាប់ថា បានឮមកថា ក្នុងអតីតកាល ព្រះថេរៈបដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ មុនសាស្តាព្រះនាមអនោមទស្សីទសពល ខាងចុងមួយអសង្ខេយ្យ និងមួយ សែនកប្ប រាប់អំពីកប្បនេះ ចម្រើនវ័យហើយ រៀនត្រៃវេទ មើលមិនឃើញ សារៈនៃគម្ពីរត្រៃវេទ គិតថា នឹងស្វែងរកប្រយោជន៍ដែលប្រព្រឹត្តទៅខាងមុខ ទើបបួសជាឥសី បាននូវអភិញ្ញា ៥ និងសមាបត្តិ ៨ ញ៉ាំងកាលឲ្យកន្លងទៅ ដោយការលេងឈាន ។