អដ្ឋកថា សោភិតៈ

ក្បាលទី 25 · ទំព័រ 537

ប្រវត្តិ ព្រះសោភិតត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៥ ដូចតទៅនេះ បទថា បុព្វេនិវាសំ អនុស្សរន្តានំ លោកសម្តែងថា ព្រះសោភិតត្ថេរ ជាកំពូលនៃពួកភិក្ខុសាវ័ក ដែលអាចរពឫកដល់ខន្ធសន្តាន តំណនៃខន្ធដែលអាស្រ័យនៅក្នុងជាតិមុនៗ បាន ។ បានឮថា ព្រះថេរៈនោះកាលរពឫកដល់ខន្ធដែលអាស្រ័យក្នុងជាតិ មុនៗ ទៅតាមលំដាប់ ក៏កាន់យកដោយន័យ គឺគិតដល់អចិត្តកបដិសន្ធិ ក្នុងអសញ្ញីភព ៥០០ កប្ប ដូចបង្ហាញស្នាមជើងក្នុងអាកាស ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃភិក្ខុសាវ័កដែលរពឫកដល់ខន្ធ ដែលនៅអាស្រ័យក្នុងជាតិមុនៗ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាម លំដាប់ដូចតទៅនេះ បានឮថា ព្រះសោភិតៈនេះ កាលព្រះពុទ្ធព្រះនាមថា បទុមុត្តរៈ បដិសន្ធិ ក្នុងត្រកូលមួយ នាក្រុងហង្សវតី ចម្រើនវ័យ កំពុងស្តាប់ព្រះធម្មទេសនានៃ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃភិក្ខុសាវ័ក ខាងបានបុព្វេនិវាសញ្ញាណ ធ្វើកុសលឲ្យក្រៃលែង ឡើង ប្រាថ្នាតំណែងនោះ ។ លោកធ្វើកុសលដរាបអស់ជីវិត អន្ទោលទៅមក ក្នុងទេវតា និងមនុស្ស លុះមកដល់ពុទ្ធុប្បាទកាលនេះ ក៏កើតក្នុងត្រកូល ព្រាហ្មណ៍ក្នុងក្រុងសាវត្ថី មាតាបិតាដាក់ឈ្មោះថា សោភិតៈ ។ សម័យ ខាងក្រោយ លោកស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា ក៏ បួស ចម្រើនវិបស្សនា សម្រេចអរហត្ត ជាអ្នកជំនាញក្នុងបុព្វេនិវាសញ្ញាណ ។ លោករពឫកដល់ទីដែលខ្លួនកើតទៅតាមលំដាប់ បានឃើញត្រឹមតែអចិត្តកបដិសន្ធិក្នុងអសញ្ញីភព ។ ក្នុងលំដាប់បន្ទាប់អំពីនោះ ក៏មិនឃើញបវត្តិ ៥០០ ជាតិ ឃើញចុតិក្នុងភពចុងក្រោយ រពឫកថា នេះអ្វីហ្ន៎ ក៏កំណត់បានថា ជា អសញ្ញីភព ដោយការគិត ព្រះសា