ឧបាលិ

ក្បាលទី 25 · ទំព័រ 539

ប្រវត្តិ ព្រះឧបលិត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៦ ដូចតទៅនេះ ពាក្យថា វិនយធរានំ យទិទំ ឧបលិ លោកសម្តែងថា ព្រះឧបាលិត្ថេរ ជាកំពូលនៃភិក្ខុសាវ័ក ដែលទ្រទ្រង់វិន័យ បានឮថា ព្រះថេរៈទទួលកម្មដ្ឋានក្នុងសម្នាក់ព្រះតថាគត មួយអង្គឯង ចម្រើនវិបស្សនាហើយ សម្រេចព្រះអរហត្ត រៀនវិនយបិដក ក្នុងសម្នាក់ព្រះតថាគតមួយអង្គឯង ពោលរឿងទាំង ៣ គឺរឿងព្រះទារុកច្ឆកៈ រឿងព្រះអជ្ជុកៈ និងរឿងព្រះកុមារកស្សបៈ ប្រៀបធៀបជាមួយនឹងព្រះសព្វញ្ញុតញ្ញាណ ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលនៃភិក្ខុសាវ័កអ្នក ទ្រទ្រង់វិន័យ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ ដូច្នេះ បានឮថា ព្រះថេរៈនេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បានកើតនៅក្នុង ត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ថ្ងៃ មួយ ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ នៃ ភិក្ខុសាវ័កអ្នកទ្រទ្រង់វិន័យ បំពេញកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែង នោះ លោកធ្វើកុសលដរាបអស់ជីវិត អន្ទោលទៅមកក្នុងទេវតា និងមនុស្សក ្នុងពុទ្ធុប្បាទកាលនេះ ក៏បដិសន្ធិក្នុងត្រកូល ខ្មាន់ព្រះកេស មាតាបិតា ដាក់ ឈ្មោះថា ឧបាលិកុមារ ។