នន្ទកៈ

ក្បាលទី 25 · ទំព័រ 541

ប្រវត្តិ ព្រះនន្ទកត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៧ ដូចតទៅនេះ ពាក្យថា ភិក្ខុនោវាទកានំ បានដល់ អ្នកឲ្យឱវាទដល់ភិក្ខុនី ។ ពិតហើយ ព្រះថេរៈនេះ កាលពោលធម្មកថា ក៏ធ្វើភិក្ខុនី ៥០០ រូប ឲ្យសម្រេចអរហត្ត ក្នុងការប្រជុំ ត្រឹមតែម្តង ព្រោះហេតុនោះ ទើបលោកឈ្មោះថា ជាកំពូលរបស់ភិក្ខុសាវ័ក ដែលទូន្មានភិក្ខុនី ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលពោលតាមលំដាប់ ដូច្នេះថា ព្រះថេរៈរូបនេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ លោកកើតឡើងក្នុង ត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងជាឯតទគ្គៈ ជាកំពូលនៃភិក្ខុសាវ័ក ដែលឲ្យឱវាទដល់ភិក្ខុនី ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវតំណែង នោះ លោកធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវតា និង មនុស្ស លុះដល់ពុទ្ធុប្បាទកាលនេះ ក៏បដិសន្ធិក្នុងត្រកូលមួយ នាក្រុងសាវត្ថី ចម្រើនវ័យហើយ ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា បាននូវសទ្ធា ក៏ បួសក្នុងសម្នាក់ព្រះសាស្តា ចម្រើនវិបស្សនាហើយ សម្រេចអរហត្ត ជាអ្នក ជំនាញក្នុងបុព្វេនិវាសញ្ញាណ កាលបរិស័ទ ៤ មកដល់ហើយ លោកអាច ដឹងចិត្តរបស់បរិស័ទបានទាំងអស់ ហើយពោលធម្មកថា ព្រោះដូច្នោះ ទើប លោកឈ្មោះថា ធម្មកថិកនន្ទកៈ ។