អដ្ឋកថា នន្ទកៈ
សូម្បីព្រះតថាគត កាលសាកិយកំលោះ ៥០០ អង្គ ចេញបួសអំពីត្រកូលព្រោះរឿងម្កុដ កើតនូវការអផ្សុក លាសិក្ខា ទ្រង់នាំពួកភិក្ខុសាកិយៈទាំងនោះទៅកាន់ស្រះកុណាល ទ្រង់ជ្រាបថា ភិក្ខុទាំងនោះ សង្វេគ ព្រោះត្រាស់រឿងកុណាលជាតក ទើបត្រាស់កថា ពោលដោយ សច្ចៈ ៤ ឲ្យលោកតាំងនៅក្នុងសោតាបត្តិផល តមក ត្រាស់មហាសមយសូត្រ ឲ្យលោកសម្រេចអរហត្ត ដែលជាអគ្គផល ។ ភរិយានៃព្រះថេរៈ ទាំងនោះ មានចិត្តដូចគ្នាតែម្យ៉ាងថា ថ្ងៃនេះ អញធ្វើអ្វីក្នុងទីនេះ ទើបនាំគ្នាទៅរក ព្រះមហាបជាបតិថេរី សូមបព្វជ្ជា ។ ភរិយាទាំង ៥០០ បានបំពេញ បព្វជ្ជាឧបសម្បទាក្នុងសម្នាក់ព្រះថេរីហើយ ។ តែក្នុងអតីតជាតិ ភរិយាទាំងអស់ បានជាបាទបរិចារិការបស់ព្រះនន្ទកត្ថេរ កាលតាំងនៅក្នុងអត្តភាពជា ព្រះរាជា សម័យនោះ ព្រះសាស្តាត្រាស់ប្រាប់ថា ពួកភិក្ខុចូរទូន្មានភិក្ខុនី ។ ព្រះថេរៈ កាលដល់វារៈ ក៏ដឹងថា ភិក្ខុនីទាំងនោះ ជាបាទបរិចារិការបស់ខ្លួន ក្នុងភពមុន ទើបគិតថា ភិក្ខុដែលបានបុព្វេនិវាសញ្ញាណ ឃើញអាត្មាអញ អង្គុយកណ្តាលភិក្ខុនីសង្ឃ ក៏នឹងទាញយកឧបមាហេតុជាដើមមកពោល ពិចារណាហេតុនេះហើយ គប្បីពោលបញ្ឆិតបញ្ឆោៀងថា លោកម្ចាស់នន្ទកៈ មិនព្រមលះពួកស្រីស្នំមកទល់នឹងថ្ងៃនេះ លោកមានពួកស្រីស្នំចោមរោម រុងរឿង ព្រោះហេតុនោះ ទើបលោកមិនទៅឯង បញ្ជូនភិក្ខុដទៃទៅជំនួស ។ តែ ភិក្ខុនី ៥០០ រូបនោះបំណងចំពោះឱវាទរបស់ព្រះថេរៈ ដោយហេតុនេះ គ្រា ដល់វារៈរបស់លោក ទើបព្រះមានព្រះភាគទ្រង់មិនបញ្ជូនភិក្ខុរូបដទៃទៅជំនួស