មហាកប្បិន

ក្បាលទី 25 · ទំព័រ 548

ប្រវត្តិ ព្រះមហាកប្បិនត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ៩ ដូចតទៅនេះ បទថា ភិក្ខុឱវាទកានំ លោកសម្តែងថា ព្រះមហាកប្បិនត្ថេរ ជាកំពូលនៃពួកភិក្ខុសាវ័កអ្នកឲ្យឱវាទ ភិក្ខុ ។ បានឮថា ព្រះថេរៈនេះ ពោលធម្មកថា ក្នុងការប្រជុំតែម្តងបុណ្ណោះ ក៏ធ្វើភិក្ខុ ១០០០ រូបឲ្យសម្រេចអរហត្ត ព្រោះដូច្នោះ ទើបលោកឈ្មោះថា ជាកំពូលនៃពួកភិក្ខុសាវ័ក អ្នកឲ្យឱវាទដល់ភិក្ខុ ក្នុងបញ្ញាកម្មរបស់លោក មានរឿងដែលនឹងពោលតាមលំដាប់ដូច្នេះថា ពិតហើយ ព្រះថេរៈរូបនេះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ លោកកើតឡើង ក្នុងត្រកូលមួយ នាក្រុងហង្សវតី ។