អដ្ឋកថា មហាកប្បិន
បន្ទាប់មក កំពុងស្តាប់ធម្មកថា របស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែង ឯតទគ្គៈដែលជាកំពូលនៃពួកភិក្ខុសាវ័ក ខាងឲ្យឱវាទដល់ភិក្ខុ ធ្វើកុសលឲ្យ ក្រៃលែងឡើង ទើបប្រាថ្នាតំណែងនោះ ។ លោកធ្វើកុសលដរាបដល់អស់ ជីវិត អន្ទោលទៅមកក្នុងទេវតា និងមនុស្ស ។ ក្នុងកាលព្រះសម្មាសម្ពុទ្ធ ព្រះនាមកស្សប បដិសន្ធិក្នុងត្រកូលមួយ នាក្រុងពារាណសី ជាប្រធាននៃ គណៈរបស់បុរស ១ ពាន់នាក់ សាងបរិវេណធំ ប្រដាប់ដោយបន្ទប់ ១ ពាន់ ។ ជនទាំងអស់នោះ ធ្វើកុសលដរាបដល់អស់ជីវិត លើកកប្បិនឧបាសក ឲ្យជា ប្រធាន មួយអន្លើដោយបុត្រភរិយា កើតហើយក្នុងទេវលោក វិលវល់ក្នុង ទេវតា និងមនុស្សអស់មួយពុទ្ធន្តរ ។ គ្រានោះ មុនព្រះសាស្តានៃយើងកើតឡើង កប្បិននេះបដិសន្ធិក្នុងរាជនិវេសន៍ ក្នុងនគរកុក្កុដវតី ក្នុងបច្ចន្តប្រទេស ។ បរិស័ទក្រៅអំពីនោះ កើតក្នុងត្រកូលអមាត្យ ក្នុងនគរនោះឯង ។ បណ្តាអ្នក ទាំងនោះ កប្បិនកុមារ កាលព្រះរាជបិតាសោយទិវង្គតទៅ ក៏លើក ស្វេតច្ឆត្រ សោយរាជ្យជាព្រះរាជាព្រះនាមថា កប្បិន ។ ស្ត្រីដែលជាមេផ្ទះ របស់ព្រះអង្គ កាលសាងកល្យាណកម្មក្នុងជាតិមុន ក៏កើតក្នុងរាជត្រកូល មានជាតិ និងភោគសម្បត្តិប្រហាក់ប្រហែលគ្នា ជាព្រះអគ្គមហេសីរបស់ព្រះមហា កប្បិនរាជនោះ ។ តែព្រោះព្រះនាងមានព្រះឆវីវណ្ណដូចផ្កាននោង ទើប មានព្រះនាមថា អនោជាទេវី ។ ព្រះមហាកប្បិនទ្រង់ដាក់ព្រះហបឫទ័យក្នុង សុតៈ តើនអំពីព្រលឹម ទ្រង់បញ្ជូនទូតចេញអំពីទ្វារទាំង ៤ ដោយព្រះ តម្រាស់ថា បើពួកអ្នកជួបជនជាពហូសូត ទ្រទ្រង់នូវសុតៈ ក្នុងទីណា ចូរ