សាគតៈ

ក្បាលទី 25 · ទំព័រ 557

យ៉ាងនេះ តាំងអំពីថ្ងៃនេះទៅ អ្នកចូរសម្តែងធម៌ដល់អន្តេវាសិកទាំងឡាយ ។ លោកទទួលព្រះពុទ្ធតម្រាស់ដោយសិរសា គឺត្បូង ពោលថា សាធុ ព្រះអង្គ ហើយសម្តែងធម៌ទូន្មានសមណៈ ១០០០ រូប ក្នុងការប្រជុំត្រឹមតែម្តងបុណ្ណោះ ឲ្យសម្រេចអរហត្តគ្រប់រូប ។ បន្ទាប់មក ព្រះសាស្តាប្រថាប់គង់កណ្តាលជំនុំ សង្ឃ កំពុងស្ថាបនាព្រះថេរៈទាំងឡាយ ទុកក្នុងតំណែងផ្សេងៗ តាមលំដាប់ ទើបទ្រង់ស្ថាបនាព្រះមហាកប្បិនត្ថេរ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃ ភិក្ខុសាវ័ក ខាងឲ្យឱវាទដល់ភិក្ខុ ដូច្នេះឯង ។