រាធៈ
ក្បាលទី 25 · ទំព័រ 562
ប្រវត្តិ ព្រះរាធត្ថេរ គប្បីជ្រាបវិនិច្ឆ័យក្នុងសូត្រទី ១១ ដូចតទៅនេះ បទថា បដិភាណេយ្យកានំ បានដល់ ដែលឲ្យបដិភាណកើតឡើងបាន ដែលរាប់ជាហេតុ ឲ្យលោកសម្តែងដដែលនូវព្រះធម្មទេសនារបស់ព្រះសាស្តាបានភ្លាមៗ ។ ក្នុង បញ្ញាកម្មរបស់លោក មានរឿងដែលនឹងពោលតាមលំដាប់ ដូច្នេះថា ព្រះថេរៈរូបនេះ ក្នុងពុទ្ធកាលនៃព្រះសម្ពុទ្ធបទុមុត្តរៈ កើតក្នុងត្រកូល មួយ នាក្រុងហង្សវតី ។ ក្រោយមក កំពុងស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃ ពួកភិក្ខុសាវ័ក ដែលមានបដិភាណ ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នា តំណែងនោះ លោកបដិបត្តិព្រះតថាគតដរាបដល់អស់ជីវិត វិលវល់នៅក្នុង ទេវតា និងមនុស្ស ពុទ្ធុប្បាទកាលនេះ ក៏បដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ នា ក្រុងរាជគ្រឹះ ទើបមាតាបិតាដាក់ឈ្មោះថា រាធមាណព ។