អដ្ឋកថា រាធៈ
ក្នុងកាលចាស់ ជរា គិតថា អាត្មាអញជាបុគ្គលដែលកូន និងភរិយាបោះបង់ចោល នឹងបួស ឲ្យកាលវេលាកន្លងទៅ ទើបទៅព្រះវិហារ សូមបព្វជ្ជាជាមួយព្រះថេរៈទាំងឡាយ ។ ព្រះថេរៈពួកខ្លះ មិនចង់ឲ្យបួស ព្រោះឃើញថាជាមនុស្សចាស់ ជាព្រាហ្មណ៍ចាស់ជរា ។ ថ្ងៃមួយ ព្រាហ្មណ៍ទៅកាន់សម្នាក់របស់ព្រះសាស្តា ធ្វើបដិសណ្ឋារៈហើយ អង្គុយក្នុងទីដ៏សមគួរ នាចំណែកម្ខាង ។ ព្រះសាស្តា ទ្រង់ឃើញឧបនិស្ស័យសម្បត្តិ ដល់ព្រមដោយឧបនិស្ស័យ បំណងលើករឿង នេះឡើង ទើបត្រាស់សួរថា ម្នាលព្រាហ្មណ៍ បុត្រភរិយានៅប្រតិបត្តិអ្នកឬ ព្រាហ្មណ៍ក្រាបទូលថា បពិត្រព្រះគោតម ប្រតិបត្តិមកអំពីណា ពួកកូន និង ភរិយាឲ្យខ្ញុំព្រះអង្គចេញទៅអំពីផ្ទះ ដោយគិតថា ខ្ញុំព្រះអង្គចាស់ហើយ ។ ព្រះមាន ព្រះភាគត្រាស់សួរថា ចុះអ្នកបួសមិនគួរឬព្រាហ្មណ៍ ។ ព្រាហ្មណ៍ក្រាប ទូលថា បពិត្រព្រះគោតម អ្នកណានឹងឲ្យខ្ញុំព្រះអង្គបួស បុគ្គលណាម្នាក់ ក៏ មិនត្រូវការខ្ញុំព្រះអង្គដែរ ព្រោះខ្ញុំព្រះអង្គជាមនុស្សចាស់ហើយ ។ ព្រះសាស្តា បានប្រទានសញ្ញាដល់ព្រះសារីបុត្រ ព្រះថេរៈទទួលព្រះពុទ្ធតម្រាស់ ដោយ សិរសា ឲ្យរាធព្រាហ្មណ៍បួស លោកគិតថា ព្រះសាស្តាទ្រង់ឲ្យព្រាហ្មណ៍នេះ បួសដោយអើពើ មិនសមគួរមើលព្រាហ្មណ៍នេះ ដោយការមិនអើពើ ទើប នាំព្រះរាធៈទៅកាន់លំនៅក្បែរស្រុក ក្នុងទីនោះ លោកមានលាភដែលគេរក បានដោយលំបាក ព្រោះជាអ្នកបួសថ្មី ទើបព្រះថេរៈឲ្យលំនៅដែលដល់ខ្លួន ដែលជារបស់ប្រសើរ ឲ្យបិណ្ឌបាតដ៏ប្រណីត ដែលដល់លំដាប់ខ្លួនដល់ព្រះ រាធត្ថេរនោះ ត្រាច់ទៅបិណ្ឌបាតឯង ។