ឯតទគ្គបលិវគ្គទី ៥ -៧៥១- ឯតទគ្គបាលិវគ្គទី ៥

ក្បាលទី 25 · ទំព័រ 575

ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជា សាវិការបស់តថាគត ស្រេចនឹងមហាបជាបតិគោតមីប្រសើរជាងគេ ។ ពួកភិក្ខុ នីអ្នកមានប្រាជ្ញាច្រើន ស្រេចនឹងនាងខេមា ។ ពួកភិក្ខុនីអ្នកមានឫទ្ធិ ស្រេច នឹងនាងឧប្បលវណ្ណា ។ ពួកភិក្ខុនីអ្នកទ្រទ្រង់វិន័យស្រេចនឹងនាងបដាចារា ។ ពួកភិក្ខុនីជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា ។ ពួកភិក្ខុនីអ្នកមានឈាន ស្រេចនឹងនាងនន្ទា ។ ពួកភិក្ខុនីអ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹងនាង សោណា ។ ពួកភិក្ខុនីអ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា ។ ពួកភិក្ខុនី បានត្រាស់ដឹងរហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា ។ ពួកភិក្ខុនីអ្នករពឫក ឃើញបុព្វេនិវាស ស្រេចនឹងនាងភទ្ទាកបិលានី ។ ពួកភិក្ខុនីអ្នកបានអភិញ្ញា ដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា ។ ពួកភិក្ខុនីអ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹង នាងកិសាគោតមី ។ ពួកភិក្ខុនីអ្នកមានសទ្ធាស៊ប់ ស្រេចនឹងនាងសិគាលមាតា ។