អដ្ឋកថា មហាបជាបតីគោតមី

ក្បាលទី 25 · ទំព័រ 576

គ្រានោះ សម័យចូលវស្សា ព្រះបច្ចេកពុទ្ធ ៥០០ អង្គ ចុះអំពីញកភ្នំនន្ទមូលកៈ ទៅកាន់ព្រៃឥសិបតនៈ និមន្តបិណ្ឌបាតក្នុងក្រុង ហើយត្រឡប់មកព្រៃឥសិបតនៈ ត្រិះរិះថា អាត្មាអញ គួរសូមហត្ថកម្ម ដើម្បី ធ្វើកុដិសម្រាប់ចាំវស្សា ។ ព្រោះហេតុអ្វី ព្រោះនឹងចូលចាំវស្សាក្នុងរដូវភ្លៀង ផង ជាអ្នកបដិបត្តិនាលកបដិបទាផង ចាំបាច់ចូលក្នុងសេនាសនៈប្រចាំ ត្រង់ ទីប្រក់ដោយគ្រឿងប្រក់ ៥ យ៉ាងណាមួយ ។ សមដូចព្រះពុទ្ធតម្រាស់នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានសេសនាសនៈ មិនគប្បីចាំវស្សា ភិក្ខុណា ចាំវស្សា ត្រូវអាបត្តិទុក្កដ ដូច្នេះ ។ ព្រោះហេតុនោះ កាលកេកោរដូវភ្លៀង បើបានសេនាសនៈ នុ៎ះក៏ជាការល្អ បើមិនបាន ក៏ចាំបាច់ស្វែងរកហត្ថកម្ម បើ មិនបានហត្ថកម្ម គប្បីធ្វើឯង ។ ភិក្ខុមិនមានសេសនាសនៈ មិនគួរនៅចាំ វស្សាឡើយ នេះជាបវេណី ។ ព្រោះហេតុនោះ ព្រះបច្ចេកពុទ្ធទាំងនោះគិតថា អាត្មាអញនឹងត្រូវសូមហត្ថកម្ម ទើបឃ្លុំចីវរចូលទៅកាន់នគរក្នុងពេលល្ងាច ឈរត្រង់ទ្វារផ្ទះរបស់សេដ្ឋី ។ នាងទាសីដែលជាប្រធានកាន់ក្អមទឹក កំពុង ដើរទៅកំពង់ទឹក ឃើញព្រះបច្ចេកពុទ្ធទាំងឡាយនិមន្តចូលព្រះនគរ ។ សេដ្ឋី ដឹងហេតុដែលព្រះបច្ចេកពុទ្ធទាំងនោះមកហើយ ក៏ពោលថា ខ្ញុំមិនមានពេល ទេ សូមលោកម្ចាស់និមន្តទៅចុះ ។ គ្រានោះ ទាសីដែលជាប្រធានកាន់ក្អម ទឹកចូលទៅ ឃើញព្រះបច្ចេកពុទ្ធទាំងនោះ កំពុងនិមន្តអំពីព្រះនគរ ទើបដាក់ ក្អមទឹកចុះថ្វាយបង្គំ សួរថា ហេតុអ្វីហ្ន៎ ទើបលោកម្ចាស់ទាំងឡាយ គ្រាន់តែ ចូលទៅហើយ ក៏ចេញមកវិញ ។