អដ្ឋកថា ខេមា
ប្រវត្តិ ព្រះនាងខេមាថេរី ក្នុងសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ខេមា បានដល់ ភិក្ខុនីមានឈ្មោះយ៉ាងនេះ ។ តាំងអំពីនេះទៅ ខ្ញុំនឹងពោលក្នុងបញ្ញាកម្មរបស់ នាង មានរឿងពោលតាមលំដាប់ដូច្នេះ ហើយនឹងពោលសេចក្តីនេះ គួរ ពោលតាំងអំពីអភិនីហារជាដើមទៅគ្រប់យ៉ាង ។ ក្នុងអតីតកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ព្រះនាងខេមានេ ះកើតទាក់ទងជាមួយមនុស្សដទៃ ក្នុងក្រុងហង្សវតី ។ ថ្ងៃមួយ នាងជួប ព្រះនាងសុជាតថេរី អគ្គសាវិការបស់ព្រះមានព្រះភាគអង្គនោះ កំពុងត្រាច់ បិណ្ឌបាត ទើបប្រគេននំ ៣ ដុំក្នុងថ្ងៃនោះឯង ក៏រៀបចំផ្ទះរបស់ខ្លួន រួច ថ្វាយទាន នាងក៏ធ្វើសេចក្តីប្រាថ្នាថា ខ្ញុំគប្បីមានបញ្ញាច្រើន ដូចព្រះនាងម្ចាស់ ក្នុងពុទ្ធុប្បាទកាលព្រះពុទ្ធអង្គណាមួយ ក្នុងអនាគត ជាអ្នកមិនប្រមាទ ក្នុង កុសលកម្មទាំងឡាយ ដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតា និងមនុស្ស មួយសែនកប្ប លុះព្រះសម្ពុទ្ធព្រះនាមកស្សបៈកើតឡើង ក៏បដិសន្ធិក្នុងព្រះ រាជនិវេសន៍របស់ព្រះបាទកិកិ ជាបុត្រីក្នុងរវាងបងប្អូន ៧ អង្គ ព្រះនាងប្រព្រឹត្តក ុមារិព្រហ្មចរិយៈ ក្នុងព្រះរាជនិវេសន៍អស់ ២ ម៉ឺនឆ្នាំ មួយអន្លើដោយបងប្អូន របស់នាងទាំងនោះ សាងបរិវេណទីគង់ប្រថាប់របស់ព្រះទសពល អន្ទោល ទៅក្នុងទេវតា និងមនុស្ស អស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ ក៏បដិសន្ធិ ក្នុងរាជត្រកូល សាគលនគរ ក្នុងមទ្ទរដ្ឋ ព្រះញាតិថ្វាយព្រះនាមរបស់នាងថា ខេមា ព្រះនាងមានព្រះឆវីវណ្ណនៃព្រះវរកាយរុងរឿងដូចទឹកមាស លុះចម្រើន ព្រះជន្មវស្សា ក៏យាងទៅកាន់ព្រះរាជនិវេសន៍ គឺជាព្រះទេវីរបស់ព្រះបាទ ពិម្ពិសារ ។