អដ្ឋកថា ឧប្បលវណ្ណា

ក្បាលទី 25 · ទំព័រ 587

នាងធ្វើកុសលដរាបដល់អស់ជីវិត អន្ទោលក្នុងទេវតា និងមនុស្សក ាលព្រះពុទ្ធព្រះនាមកស្សបៈកើតឡើង នាងក៏បដិសន្ធិក្នុងព្រះរាជនិវេសន៍នៃ ព្រះរាជាព្រះនាមកិកិ នាក្រុងពារាណសី ជាព្រះធីតាមួយអង្គ ក្នុងរវាងធីតា ៧ អង្គ ប្រព្រឹត្តព្រហ្មចរិយៈអស់ ២ ម៉ឺនឆ្នាំ ធ្វើបរិវេណថ្វាយភិក្ខុសង្ឃ កើតក្នុងទេវលោក ចុតិអំពីទេវលោកនោះ មកកាន់មនុស្សលោកទៀត កើត ក្នុងលំនៅរបស់មនុស្សដែលធ្វើការងារដោយដៃចិញ្ចឹមជីវិត ក្នុងតំបន់មួយ ។ ថ្ងៃមួយ នាងទៅកាន់ខ្ទមឯស្រែ តាមផ្លូវនាងឃើញឈូករីកអំពីព្រហាម ក្នុង ស្រះមួយ ចុះកាន់ស្រះនោះហើយ ក៏បេះផ្កាឈូកនោះ មួយអន្លើដោយស្លឹក ដើម្បីដាក់លាជ ក្តិចកួរស្រូវសាលីក្បែរភ្លឺស្រែ អង្គុយក្នុងខ្ទមលីងលាជ រាប់ បាន ៥០០ គ្រាប់ ខណៈនោះ ព្រះបច្ចេកពុទ្ធមួយអង្គ ចេញអំពីនិរោធ- សមាបត្តិ ត្រង់ភ្នំគន្ធមាទន៍ មកប្រាកដក្បែរនាង ។ នាងឃើញព្រះបច្ចេកពុទ្ធ ក៏កាន់ផ្កាឈូក មួយអន្លើដោយលាជអំពីខ្ទម ដាក់លាជក្នុងបាត្ររបស់ព្រះ បច្ចេកពុទ្ធ បិទបាត្រដោយផ្កាឈូកប្រគេន ។ គ្រានោះ ព្រះបច្ចេកពុទ្ធនិមន្ត ទៅបានបន្តិច នាងក៏គិតថា ធម្មតាបព្វជិត មិនត្រូវការផ្កាឡើយ អញនឹងទៅ យកផ្កាមកប្រដាប់ ហើយទៅយកផ្កាអំពីដៃព្រះបច្ចេកពុទ្ធ ហើយគិតទៀតថា បើលោកមិនត្រូវការផ្កាសោត លោកនឹងមិនដាក់ផ្កានោះលើបាត្រឡើយ លោកពិតជាត្រូវការ ហើយដាក់លើបាត្រទៀត សូមខមាទោសហើយ ធ្វើ សេចក្តីប្រាថ្នាថា បពិត្រលោកម្ចាស់ ដោយផលានិសង្សនៃលាជទាំងនេះ ខ្ញុំ សូមមានបុត្រស្មើនឹងចំនួនគ្រាប់លាជ ដោយផលានិសង្សនៃផ្កាឈូក សូមផ្កា ឈូកផុសឡើងគ្រប់ជំហានរបស់ខ្ញុំ ក្នុងទីដែលខ្ញុំកើតហើយ ។