បដាចារា
ប្រវត្តិ ព្រះនាងបដាចារាថេរី ក្នុងសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ដោយបទថា វិនយធរានំ យទិទំ បដាចារា លោកសម្តែងថា បដាចារថេរីជាកំពូលជាងពួកភិក្ខុ នីសាវិកាខាងទ្រទ្រង់វិន័យ ។ បានឮមកថា ព្រះថេរីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិ ក្នុងត្រកូលមួយ នាក្រុងហង្សវតី បន្ទាប់មក កំពុងស្តាប់ព្រះធម្មទេសនារបស់ ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែង ឯតទគ្គៈ ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលទ្រទ្រង់វិន័យ ធ្វើកុសលឲ្យ ក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ នាងធ្វើកុសលដរាបអស់ជីវិត អន្ទោល ក្នុងទេវតា និងមនុស្ស កាលព្រះពុទ្ធព្រះនាមកស្សបៈ នាងបដិសន្ធិក្នុងព្រះរាជ និវេសន៍របស់ព្រះបាទកិកិ ជាធីតាមួយអង្គក្នុងចំណោមបងប្អូនស្រី ៧ អង្គ ប្រព្រឹត្តព្រហ្មចរិយៈអស់ ២ ម៉ឺនឆ្នាំ សាងបរិវេណថ្វាយភិក្ខុសង្ឃ កើត ក្នុងទេវលោកទៀត សោយសម្បត្តិមួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងត្រកូលសេដ្ឋី នាក្រុងសាវត្ថី ។