អដ្ឋកថា បដាចារា

ក្បាលទី 25 · ទំព័រ 601

បន្ទាប់មក នាងចម្រើនវ័យ បានធ្វើការស្រឡាញ់ជាមួយអ្នកបម្រើម្នាក់ ក្នុងផ្ទះ ។ ក្រោយមក កាលជិតមានស្វាមី ដែលមិនមានជាតិស្មើគ្នា ទើប បានធ្វើការណាត់ជាមួយបុរសដែលស្រឡាញ់គ្នានោះថា តាំងអំពីថ្ងៃនេះទៅ អ្នកនឹងមិនបានឃើញខ្ញុំ ទោះបីប្រហារ ១០០ ដង បើអ្នកស្រឡាញ់ខ្ញុំ ក៏ចូរ នាំខ្ញុំទៅឥឡូវនេះឯង ។ បុរសនោះទទួលពាក្យថា យល់ព្រម ហើយកាន់ យកវត្ថុដែលមានតម្លៃជាប់ដៃសមគួរ នាំនាងចេញទៅ ៣-៤ យោជន៍អំពី ព្រះនគរ អាស្រ័យនៅក្នុងភូមិមួយ ។ ក្នុងកាលក្រោយមក ក៏មានគភ៌ កាល គភ៌ចាស់ខែ ទើបពោលថា ទីនេះមិនសមគួរដល់យើងឡើយ ខ្ញុំនឹងទៅផ្ទះ ត្រកូល ។ បុរសជាប្តីក៏ពន្យារថា ថ្ងៃនេះនឹងទៅ ថ្ងៃនេះសឹមទៅ តែក៏មិនបាន ទៅ រហូតហួសកាល ។ នាងដឹងហេតុរបស់ប្តីនោះ គិតថា ប្តីនេះល្ងង់ខ្លៅ ទើបមិននាំយើងទៅ កាលប្តីនោះ ចេញទៅខាងក្រៅស្រុក ទើបដើរទៅម្នាក់ឯង ដោយបំណងត្រឡប់ទៅកាន់ត្រកូល ។ ប្តីត្រឡប់មក មិនឃើញនាង ក្នុងផ្ទះ ទើបសួរបុគ្គលដែលស្និទ្ធស្នាល ដឹងថា នាងត្រឡប់ទៅកាន់ត្រកូល គិតថា នាងជាកុលធីតា អាស្រ័យអញ មិនមានទីពឹងឡើយ ទើបធ្វើដំណើរ តាមស្នាមជើងរហូតទាន់ នាងក៏ប្រសូតបុត្រ ក្នុងចន្លោះផ្លូវនោះឯង ។ ពីរ នាក់ប្តីប្រពន្ធប្រឹក្សាគ្នាថា ប្រយោជន៍ដែលយើងគប្បីដើរទៅ ក៏សម្រេចហើយ ក្នុងចន្លោះផ្លូវ ឥឡូវនេះ យើងនឹងទៅធ្វើអ្វី ទើបនាំគ្នាត្រឡប់ ។ នាងក៏តាំង គភ៌ទៀត ។ គប្បីធ្វើរឿងឲ្យពិស្តារតាមន័យមុននោះឯង ។ តែក្នុងរវាងផ្លូវ គ្រាន់តែប្រសូតបុត្រ ពពកក៏ផ្តុំឡើងទាំង ៤ ទិស ទើបនាងពោលនឹងប្តីថា នែអ្នក នេះមិនមែនជាកាលមេឃភ្លៀងតាំងឡើងទាំង ៤ ទិស ចូរព្យាយាម ធ្វើលំនៅសម្រាប់ខ្ញុំចុះ ។