ធម្មទិន្នា

ក្បាលទី 25 · ទំព័រ 607

នាងធម្មទិន្នាកាន់វែកបម្រើ គិតថា សេដ្ឋីនេះ កាលអញ ហុចដៃឲ្យតោង ក៏មិនតោង កាលបរិភោគ ក៏មិនពោលអ្វី អញមានខុសអ្វី ឬហ្ន៎ កាលសេដ្ឋីបរិភោគហើយ ទើបនាងសួរថា អយ្យបុត្រ ខ្ញុំមានទោស កំហុសអ្វីឬ សេដ្ឋីពោលថា ធម្មទិន្នា នាងមិនមានទោសអ្វីទេ តែពីថ្ងៃនេះទៅ ខ្ញុំមិនគួរអង្គុយ មិនគួរឈរ មិនគួរឲ្យនាំអាហារមកទំពា មកបរិភោគក្បែរៗ នាង ដោយការត្រេកអរបានទេ បើនាងបំណងទ្រព្យបុនណា ចូរយកទៅ បុណ្ណោះត្រឡប់ទៅត្រកូលដើមចុះ ។