អដ្ឋកថា ធម្មទិន្នា
នាងពោលថា អយ្យបុត្រ បើដូច្នេះ ខ្ញុំ ក៏មិនយកក្បាលទូលសំរាម ដែលប្រៀបដូចទឹកមាត់ ដែលអ្នកស្តោះចោល ហើយទៅ សូមអនុញ្ញាតឲ្យខ្ញុំបួសចុះ ។ វិសាខសេដ្ឋីពោលថា សាធុ ធម្ម- ទិន្នា ហើយក្រាបទូលព្រះរាជា យកវមាសសែងធម្មទិន្នាទៅកាន់សម្នាក់ភិក្ខុនី ដើម្បីបួស ។ នាងបួសហើយ គិតថា អំពីមុនសេដ្ឋីនេះនៅត្រង់កណ្តាលផ្ទះ គង់ធ្វើទីបំផុតទុក្ខបាន តាំងអំពីបានបួសហើយ អញក៏គួរធ្វើទីបំផុតទុក្ខបាន ទើប ចូលទៅរកឧបជ្ឈាយ៍ អាចារ្យ ពោលថា បពិត្រអ្នកនាងម្ចាស់ ចិត្តរបស់ខ្ញុំ បង្អោនទៅក្នុងទីដែលធ្លាប់ទៅរឿយៗ ខ្ញុំនឹងទៅកាន់អាវាសជិតស្រុក ។ ព្រះថេរី ទាំងឡាយមិនអាចហាមចិត្តនាងបាន ព្រោះនាងចេញបួសអំពីត្រកូលធំ ទើប នាំនាងទៅរកភូមិស្រុក ។ ព្រោះនាងញាំញីសង្ខារបានក្នុងអតីតកាល មិនយូរ បុន្មាន នាងក៏សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ។ គ្រានោះ ព្រះធម្មទិន្នាថេរីគិតថា កិច្ចរបស់អាត្មាអញដល់ទីបំផុតហើយ នៅក្នុងទីនេះបានប្រយោជន៍អ្វី អញនឹងទៅកាន់ក្រុងរាជគ្រឹះ ពួកញាតិជាច្រើន អាស្រ័យអញ នឹងធ្វើបុណ្យទាំងឡាយ ហើយក៏នាំព្រះថេរីទាំងឡាយ ចូលកាន់ ព្រះនគរ ។ វិសាខឧបាសកដឹងថានាងត្រឡប់មក ក៏ប្រញាប់ទៅ សង្ស័យ ថា ប្រហែលនាងអផ្សុកទេដឹង វេលាល្ងាចក៏ចូលទៅកាន់សម្នាក់នាង ថ្វាយបង្គំ ហើយ អង្គុយក្នុងទីសមគួរ នាចំណែកម្ខាង គិតថា នឹងសួរដល់ភាវៈដែល នាងអផ្សុកមិនសមគួរ ទើបសួរបញ្ញាដោយអំណាចបញ្ចក្ខន្ធជាដើម ។ ព្រះនាង ធម្មទិន្នាថេរីក៏វិសជ្ជនាបញ្ញា ដែលវិសាខឧបាសកសួរហើយ ដូចយកដាវ កាត់ដើមឈូក ដូច្នោះ ។