នន្ទា

ក្បាលទី 25 · ទំព័រ 610

មានបញ្ញាច្រើន ម្នាលវិសាខ បើអ្នកគប្បីសួរសេចក្តីនោះនឹងតថាគតៗ គប្បី ព្យាករយ៉ាងនោះ ដូចធម្មទិន្នាភិក្ខុនីបានព្យាករហើយ សេចក្តីនៃអត្ថនោះ ក៏ យ៉ាងនោះ អ្នកចូរធ្វើសេចក្តីនោះយ៉ាងនោះចុះ ។ រឿងនេះ តាំងឡើងដោយ ប្រការនេះ ។ បន្ទាប់មក ព្រះសាស្តាប្រថាប់នៅក្នុងវត្តជេតពនមហាវិហារ កាលទ្រង់ស្ថាបនាភិក្ខុនី ក្នុងតំណែងផ្សេងៗ តាមលំដាប់ ទ្រង់នាំចូឡវេទល្លសូត្រនេះឯង ឲ្យជាអត្ថុប្បិហេតុ ទើបទ្រង់ស្ថាបនាព្រះថេរី ទុកក្នុងតំណែង ឯតទគ្គៈ ជាកំពូលជាងភិក្ខុនីសាវិកាដែលជាធម្មកថិក ក្នុងព្រះសាសនា ។