អដ្ឋកថា សោណា

ក្បាលទី 25 · ទំព័រ 613

បន្ទាប់មក កំពុងស្តាប់ធម៌ របស់ព្រះសាស្តា ឃើញព្រះសាស្តាកំពុងស្ថាបនាភិក្ខុនីមួយរូបទុកក្នុងតំណែង ឯតទគ្គៈ ជាកំពូលជាងភិក្ខុនីសាវិកាដែលប្រារព្ធសេចក្តីព្យាយាម ។ ធ្វើកុសល ឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ នាងអន្ទោលទៅក្នុងទេវតា និង មនុស្សអស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងត្រកូលមួយ នាក្រុងសាវត្ថី ។ ចំណេរតមក នៅក្នុងឃរាវាសវិស័យ មានកូនប្រុស និង កូនស្រីច្រើន ក៏ឲ្យកូនទាំងអស់តាំងនៅក្នុងឃរាវាសវិស័យរៀងៗ ខ្លួន ចាប់ តាំងអំពីកាលនោះ កូនទាំងនោះគិតថា ស្រីនេះនឹងធ្វើអ្វីដល់អញ ក៏មិនសម្គាល់ ស្រីដែលមកកាន់សម្នាក់ខ្លួនថាជាម្តាយ ។ នាងសោណាមានកូនច្រើន ដឹងថា ពួកកូនមិនគោរពខ្លួន គិតថា អញនឹងធ្វើអ្វីដោយឃរាវាសវិស័យ ដូច្នេះហើយ ទើបចេញបួស គ្រានោះ ភិក្ខុនីទាំងឡាយដាក់ទណ្ឌកម្មនាងថា ភិក្ខុនីរូបនេះ មិនដឹងវត្ត ធ្វើកិច្ចដែលមិនសមគួរ ។ ពួកកូនប្រុសកូនស្រីឃើញនាងត្រូវ ទណ្ឌកម្ម ក៏នាំគ្នាចំអកឡកឡឺយ ក្នុងទីដែលឃើញថា ស្រីនេះមិនដឹងសូម្បី ត្រឹមតែសិក្ខាមកទល់ថ្ងៃនេះ នាងបានឮវាចារបស់កូនប្រុសស្រីទាំងនោះ ក៏ កើតសេចក្តីសង្វេគ គិតថា អញគួរធ្វើការជម្រះគតិរបស់ខ្លួន ទើបស្វាធ្យាយ អាការ ៣២ ក្នុងទីដែលអង្គុយក្តី ក្នុងទីដែលឈរក្តី ក្នុងកាលមុនប្រាកដឈ្មោះ ថា សោណាថេរីអ្នកមានកូនច្រើន យ៉ាងណា ខាងក្រោយ ក៏ប្រាកដឈ្មោះថា ព្រះនាងសោណាថេរី ជាអ្នកប្រារព្ធព្យាយាមច្រើន ថ្ងៃមួយ ពួកភិក្ខុនីទៅ វិហារ ប្រាប់ថា អ្នកនាងម្ចាស់សោណាដាំទឹកប្រគេនភិក្ខុនីសង្ឃផង នាងក៏ ដើរចង្រ្កមក្នុងរោងភ្លើង មុនទឹកពុះ ទន្ទេញអាការ ៣២ ចម្រើនវិបស្សនា ។