ភទ្ទាកុណ្ឌលកេសា
ប្រវត្តិ ព្រះនាង ភទ្ទាកុណ្ឌលកេសាថេរី ក្នុងសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ដោយបទថា ខិប្បាភិញ្ញានំ លោកសម្តែងថា ព្រះនាងភទ្ទាកុណ្ឌលកេសាថេរី ជាកំពូលជាងពួកភិក្ខុ នីដែលជាសាវិកា ត្រាស់ដឹងរហ័ស ។ បានឮថា ព្រះនាងភទ្ទាកុណ្ឌលកេសានេះ ក្នុងកាលព្រះពុទ្ធព្រះនាម បទុមុត្តរៈ នាងកើតក្នុងត្រកូលមួយ នាក្រុងហង្សវតី ស្តាប់ធម៌របស់ព្រះមុនី ហើយ ឃើញព្រះសាស្តាស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជា កំពូលជាងភិក្ខុនីសាវិកា ដែលត្រាស់ដឹងរហ័ស ទើបធ្វើកុសលឲ្យក្រៃលែង ឡើង ប្រាថ្នាតំណែងនោះ នាងអន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់ មួយសែនកប្ប កាលព្រះពុទ្ធព្រះនាមកស្សបៈ កើតជាព្រះធីតាមួយអង្គ ក្នុង រវាងបងប្អូន ៧ អង្គ ក្នុងព្រះរាជនិវេសន៍របស់ព្រះបាទកិកិ សមាទានសីល ១០ ប្រព្រឹត្តកុមារីព្រហ្មចរិយៈ អស់ ២ ម៉ឺនឆ្នាំ សាងបរិវេណថ្វាយសង្ឃ អន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទយើងនេះ បដិសន្ធិក្នុងត្រកូលសេដ្ឋីក្រុងរាជគ្រឹះ ។