អដ្ឋកថា ភទ្ទាកុណ្ឌលកេសា

ក្បាលទី 25 · ទំព័រ 617

ពុកម្តាយដាក់ឈ្មោះថា ភទ្ទា ។ ថ្ងៃមួយ កូនបុរោហិតក៏កើតក្នុងនគរនោះ កាលកុមារនោះកើត អាវុធ ទាំងឡាយ ក៏ភ្លឺផ្លេកពេញព្រះនគរ តាំងអំពីព្រះរាជនិវេសន៍ជាដើមទៅ ។ បុរោហិតក៏ទៅកាន់រាជត្រកូលទាំងព្រឹក ទូលសួរព្រះរាជាដល់ការផ្ទំជាសុខ ។ ព្រះរាជាត្រាស់ថា នែលោកអាចារ្យ ខ្ញុំដេកជាសុខបានអំពីណា ខ្ញុំឃើញ អាវុធទាំងឡាយក្នុងព្រះរាជនិវេសន៍ មានពន្លឺច្រាលឆ្អៅ ក្នុងថ្ងៃនេះ ពិតជា ជួបនូវភ័យឬ ។ បុរោហិតក្រាបទូលថា បពិត្រមហារាជ សូមទ្រង់កុំព្រះតម្រិះ ព្រោះសេចក្តីនោះជាបច្ច័យឡើយ អាវុធទាំងឡាយ មិនមែនមានពន្លឺតែ ក្នុងព្រះរាជនិវេសន៍របស់ព្រះអង្គបុណ្ណោះឡើយ ក្នុងនគរទាំងមូល ក៏យ៉ាង នេះ ។ ព្រះរាជាសួរថា នែលោកអាចារ្យ សេចក្តីនេះ ព្រោះហេតុអ្វី អាចារ្យ ទូលថា ក្នុងផ្ទះរបស់ទូលបង្គំ ក្មេងប្រុសកើតដោយឫក្សចោរ គេជាសត្រូវ ក្នុងព្រះនគរ ។ នុ៎ះជាបុព្វនិមិត្តរបស់កុមារនោះ តែទ្រង់មិនមានអន្តរាយទេ បើទ្រង់បំណង សូមទ្រង់សម្លាប់ចោលចុះ ព្រះរាជាត្រាស់ថា បើមិនបេតោ បៀនខ្ញុំ មិនចាំបាច់សម្លាប់ទេ ។ បុរោហិតគិតថា កូនអញកើតមកយក ឈ្មោះមកផង ទើបដាក់ឈ្មោះថា សត្តុកៈ ។ នាងភទ្ទាធំចម្រើនវ័យក្នុងផ្ទះ សេដ្ឋី ។ សត្តុកៈធំចម្រើនវ័យក្នុងផ្ទះបុរោហិត ។ តាំងអំពីកុមារអាចរត់ លេងទៅមកបាន គេនាំវត្ថុដែលគេជួបក្នុងទីដែលរត់ទៅមកទុកពេញផ្ទះមាតាបិតា ។ ពុកម្តាយពោលនឹងកុមារ រាប់ពាន់ហេតុ ក៏ហាមប្រាមមិនបាន ។ បន្ទាប់មក ពុកម្តាយដឹងថា ឃាត់កុមារមិនបានដោយអាការទាំងពួង ទើប ឲ្យសំពត់ខៀវ ២ ផ្ទាំងដល់កុមារ ឲ្យគ្រឿងឧបករណ៍កាត់ទី-ត និងសីឃាតកយន្តទុកក្នុងដៃ ហើយកាត់កាល់ចោលទៅ ដោយពោលថា ចូរកូនចិញ្ចឹម ជីវិតដោយការងារប្រភេទនេះចុះ ។