ភទ្ទាកបិលានី
ប្រវត្តិ ព្រះនាងភទ្ទកាបិលានីថេរី ក្នុងសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ដោយបទថា បុព្វេនិវាសំ អនុស្សរន្តីនំ លោកសម្តែងថា ព្រះនាងភទ្ទកាបិលានីថេរី ជាកំពូល ជាងពួកភិក្ខុនីសាវិកា ខាងមានបុព្វេនិវាសញ្ញាណ តាមរពឫកខន្ធសន្តានដែល ធ្លាប់អាស្រ័យក្នុងកាលមុនបាន ។ បានឮថា កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ នាងកើតក្នុងផ្ទះ នៃត្រកូល នាក្រុងហង្សវតី ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ហើយឃើញ ព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុនីមួយរូបទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលលើសភិក្ខុនីសាវិកា ខាងមានបុព្វេនិវាសញ្ញាណ ទើបធ្វើកុសលកម្មឲ្យក្រៃលែងឡើង ប្រាថ្នានូវ តំណែងនោះ ។ នាងវិលស្លាប់វិលកើតក្នុងទេវតា និងមនុស្សទាំងឡាយ កាល ព្រះពុទ្ធមិនទាន់កើតឡើង បដិសន្ធិក្នុងត្រកូល នាពារាណសី ធ្វើការទាស់ទែង ជាមួយប្អូនស្រីរបស់ខ្លួន កាលប្អូនស្រីនោះ ថ្វាយបិណ្ឌបាតដល់ព្រះ បច្ចេកពុទ្ធ ក៏គិតថា ស្រីនេះប្រគេនបិណ្ឌបាតដល់ព្រះបច្ចេកពុទ្ធ នឹងឲ្យអញ ធ្លាក់នៅក្នុងអំណាចរបស់ខ្លួន ដូច្នេះហើយ ទើបទទួលបាត្រអំពីដៃរបស់ព្រះ បច្ចេកពុទ្ធ ចាក់អាហារចោល យកភក់ដាក់ពេញបាត្រ ហើយប្រគេន ។ មហាជននាំគ្នាតិះដៀលថា នាងនេះជាស្រីពាល និយាយគ្នាថា នាងទាស់ជាមួយ ស្រីណា មិនធ្វើអ្វីដល់ស្រីនោះ ព្រះបច្ចេកពុទ្ធធ្វើអ្វីខុសចំពោះនាងឬ ។ នាងខ្មាសសម្តីរបស់មនុស្សទាំងនោះ ទើបទទួលបាត្រមកជាថ្មី ចាក់ភក់ចេញ យកលម្ហិតក្រអូប ដុសឲ្យស្អាត ដាក់មធុរស ៤ យ៉ាង រហូតពេញ ហើយ ដាក់បាត្រ ដែលមានពណ៌ថ្លា ដោយសប្បិមានពណ៌ដូចផ្កាឈូកដាក់លើដៃ របស់ព្រះបច្ចេកពុទ្ធ ហើយតាំងសេចក្តីប្រាថ្នាថា បិណ្ឌបាតនេះ កើតមានពន្លឺ ផូរផង់ យ៉ាងណា សូមឲ្យសរីរៈរបស់