ភទ្ទាកច្ចានា
ក្បាលទី 25 · ទំព័រ 629
ប្រវត្តិ ព្រះនាង ភទ្ទាកច្ចានាថេរី ក្នុងសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មហាភិញ្ញាបត្តានំ លោកសម្តែងថា ព្រះនាងភទ្ទាកច្ចានា ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលសម្រេចអភិញ្ញាធំ ។ សេចក្តីពិត សម្រាប់ព្រះពុទ្ធមួយអង្គ មានបុគ្គលដែលសម្រេចអភិញ្ញាធំ ៤ រូប សាវ័កដ៏សេស មិនសម្រេច ឡើយ ។