អដ្ឋកថា ភទ្ទាកច្ចានា

ក្បាលទី 25 · ទំព័រ 629

ព្រោះសាវ័កដ៏សេស អាចរពឫកជាតិបានត្រឹមតែមួយសែនកប្ប បុណ្ណោះ ក្រៃលែងជាងនេះ រពឫកមិនបានឡើយ ។ តែបុគ្គលដែលសម្រេច អភិញ្ញាធំ រមែងរពឫកជាតិបានមួយអសង្ខេយ្យ និងមួយសែនកប្ប ។ ក្នុង សាសនារបស់ព្រះសាស្តានៃយើង ជន ៤ រូប គឺអគ្គសាវ័ក ២ រូប ព្រះ ពាកុលត្ថេរ ១ រូប ព្រះនាងភទ្ទាកច្ចានាថេរីអាចរពឫកជាតិបានប្រមាណបុណ្ណេះ ព្រោះដូច្នោះ ទើបព្រះថេរីឈ្មោះថា ជាកំពូលជាងពួកភិក្ខុនីសាវិកាខាងមាន អភិញ្ញាធំ ព្រះនាងមានព្រះនាមថា ភទ្ទាកច្ចានា ព្រោះពណ៌សម្បុរនៃសរីរៈ របស់ព្រះនាងនោះ ល្អដូចមាសដែលល្អបំផុត ។ ព្រោះដូច្នោះ ទើបព្រះនាង រាប់បានថាជាមនុស្សស្អាតដោយពិត នេះជាព្រះនាមរបស់ព្រះមាតានៃព្រះរាហុល ។ ព្រះនាងកាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិក្នុងត្រកូលមួយ នា ក្រុងហង្សវតី ក្នុងកាលបន្ទាប់មក ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយរូប ក្នុងតំណែងឯតទគ្គៈ ជាកំពូលនៃពួកភិក្ខុ នីសាវិកា ដែលសម្រេចអភិញ្ញាធំ ទើបធ្វើកុសលឲ្យក្រៃលែងឡើងប្រាថ្នា តំណែងនោះ ។ នាងវិលវល់ស្លាប់កើតក្នុងទេវតា និងមនុស្សលោក អស់ មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ បដិសន្ធិក្នុងព្រះរាជនិវេសន៍របស់ព្រះបាទ សុប្បពុទ្ធ ។ ពួកព្រះញាតិថ្វាយព្រះនាមថា ភទ្ទាកច្ចានា ។ ព្រះនាង ចម្រើនវ័យ បានអភិសេកជាមហេសីរបស់ព្រះពោធិសត្វ ។ បន្ទាប់មក ព្រះនាង បានប្រសូតព្រះឱរសព្រះនាមថា រាហុលកុមារ ។