អដ្ឋកថា កិសាគោតមី
ពួកជន ក្នុងត្រកូលនោះមើលងាយនាងថា ជាកូនស្រីរបស់ត្រកូលក្រីក្រ ។ បន្ទាប់ មក នាងប្រសូតបុត្របានម្នាក់ ។ ពេលនោះ ទើបជនទាំងឡាយលើក តម្កើងនាង ។ កូនរបស់នាង តាំងនៅក្នុងវ័យល្មមរត់ទៅរត់មកបាន ក៏ស្លាប់ សេចក្តីសោកក៏បានកើតឡើងដល់នាង ។ នាងគិតថា អាត្មាអញដាច់លាភ និងសក្ការៈក្នុងផ្ទះនេះហើយ តាំងអំពីកាលដែលកូនអញកើតមក ទើបបាន សក្ការៈ ទើបជនទាំងនេះព្យាយាមដើម្បីចោលកូនរបស់អញខាងក្រៅ ដូច្នេះ ទើបបីបុត្រដាក់ត្រង់ចង្កេះ ត្រាច់ទៅតាមលំដាប់ទ្វារផ្ទះ ដោយពោលថា សូម ពួកអ្នកឲ្យថ្នាំដល់កូនរបស់ខ្ញុំផងចុះ ដូច្នេះ ។ ពួកមនុស្សក្នុងទីដែលឃើញ ហើយ នាំគ្នាផ្ទាត់ម្រាមដៃ ធ្វើការចំអកថា ថ្នាំសម្រាប់មនុស្សស្លាប់ នាង ធ្លាប់ឃើញទីណា ។ នាងមិនបានយល់អត្ថនៃពាក្យរបស់ជនទាំងនោះឡើយ ។ សម័យនោះ អ្នកមានបញ្ញាម្នាក់ឃើញនាងហើយ គិតថា ស្រីនេះ ពិតជាមាន ចិត្តរវើរវាយ ព្រោះសោកសង្រែងដល់កូន ថ្នាំសម្រាប់កូនរបស់នាង អ្នកដទៃ មិនដឹងឡើយ ព្រះទសពលបុណ្ណោះ ទ្រង់ជ្រាប ដូច្នេះហើយ ទើប ពោលយ៉ាងនេះថា នែនាង ថ្នាំសម្រាប់កូននាង អ្នកដទៃមិនដឹងឡើយ ព្រះ ទសពលជាអគ្គបុគ្គលក្នុងលោក ព្រមទាំងទេវលោក ប្រថាប់នៅក្នុងវិហារ ជិតៗ នេះឯង ចូរនាងទៅទូលសួរចុះ ។ នាងគិតថា ជននេះនិយាយពិត ទើបបីកូនទៅឈរត្រង់ខាងចុងបរិស័ទ ក្នុងកាលព្រះតថាគតប្រថាប់គង់លើ ពុទ្ធាសនៈ ហើយក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមទ្រង់ប្រទានថ្នាំ ដល់កូនខ្ញុំម្ចាស់ផងចុះ ដូច្នេះ ។ ព្រះសាស្តា ទ្រង់ឃើញឧបនិស្ស័យរបស់នាងហើយ ត្រាស់ថា ម្នាល គោតមី នាងមកទីនេះដើម្បីថ្នាំ ឈ្មោះថា ជាការល្អ នាងចូរទៅកាន់នគរ ត្រាច់ទៅឲ្យពេញព្រះនគរ តាំងអំពីចុងស្រុកទៅ ក្នុងផ្ទះណា មិនធ