អដ្ឋកថា សិគាលមាតា

ក្បាលទី 25 · ទំព័រ 636

ប្រវត្តិ ព្រះនាង សិគាលមាតាថេរី ក្នុងសូត្រទី ១៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សទ្ធាធិមុត្តានំ លោកសម្តែងថា ព្រះនាងសិគាលមាតាថេរី ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលរួចផុតអំពីកិលេសដោយសទ្ធា ។ បានឮមកថា កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ នាងកើតក្នុងត្រកូលមួយ នាក្រុងហង្សវតី កាលស្តាប់ធម៌របស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ ស្ថាបនាភិក្ខុនីមួយរូប ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកភិក្ខុនីសាវិកា ដែលផុតចាកកិលេសដោយសទ្ធា ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នា តំណែងនោះ ។ នាងអន្ទោលទៅក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលសេដ្ឋី ក្រុងរាជគ្រឹះ បានប្តីមានត្រកូល ជាតិស្មើគ្នា ប្រសូតបុត្រម្នាក់ ។ ជនទាំងឡាយដាក់ឈ្មោះឲ្យកូនរបស់នាងថា សិគាលកុមារ ។ ព្រោះហេតុនោះឯង នាងក៏មានឈ្មោះថា សិគាលមាតា ។ ថ្ងៃមួយ នាងស្តាប់ធម្មកថារបស់ព្រះសាស្តាហើយ បាននូវសទ្ធា ទៅកាន់ សម្នាក់របស់ព្រះសាស្តា បព្វជ្ជាហើយ តាំងអំពីបួស ត្រឡប់បាននូវ សទិ្ធន្ទ្រិយ មានប្រមាណក្រៃលែង ។ នាងទៅកាន់វិហារដើម្បីស្តាប់ធម៌ កំពុងឈរមើលព្រះសិរីសម្បត្តិរបស់ព្រះទសពលនោះឯង ព្រះសាស្តាទ្រង់ ជ្រាបថា នាងជាអ្នកតាំងមាំក្នុងលក្ខណៈនៃសទ្ធាហើយ ទ្រង់សម្តែងធម៌ជាទីតាំង នៃសេចក្តីជ្រះថ្លា ទ្រង់ធ្វើឲ្យជាទីសប្បាយនោះឯង ព្រះថេរីនោះក៏ធ្វើសទ្ធា លក្ខណៈឲ្យជាធុរៈបានសម្រេចអរហត្តហើយ គ្រានោះ ព្រះសាស្តាប្រថាប់គង់ ក្នុងជេតពន កាលទ្រង់ស្ថាបនាភិក្ខុនីទាំងឡាយ ក្នុងតំណែងផ្សេងៗ តាម លំដាប់ ទើបទ្រង់ស្ថាបនាព្រះថេរីនេះ ក្នុងតំណែងជាកំពូលជាងភិក្ខុនីសាវិកា ដែលផុតចាកកិលេសដោយសទ្ធា ដោយប្រការដូ