សុទត្តគហបតី អនាថបិណ្ឌិកសេដ្ឋី

ក្បាលទី 25 · ទំព័រ 642

ប្រវត្តិ សុទត្ត អនាថបិណ្ឌិកគហបតី ក្នុងសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទាយកានំ លោកសម្តែងថា អនាថបិណ្ឌិកគហបតី ឈ្មោះសុទត្តៈ ជាកំពូលជាងពួក ឧបាសក ដែលត្រេកអរក្នុងទាន ។ បានឮថា កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ គហបតីនោះ កើតនៅក្នុង ត្រកូលមួយ នាក្រុងហង្សវតី ស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាឧបាសកម្នាក់ ក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួក ឧបាសកផ្នែកខាងថ្វាយទាន ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែង នោះ ។ គាត់អន្ទោលទៅក្នុងទេវតា និងមនុស្សអស់មួយសែនកប្ប ក្នុង ពុទ្ធុប្បាទកាលនេះ មកកើតក្នុងផ្ទះរបស់សុមនសេដ្ឋី ក្រុងសាវត្ថី ។ ជនទាំងឡាយ ដាក់ឈ្មោះឲ្យថា សុទត្តៈ បន្ទាប់មក គាត់តាំងនៅក្នុងឃរាវាសវិស័យ ជាអ្នកឲ្យទាន ជាទានបតី ទើបមានឈ្មោះថា អនាថបិណ្ឌិក គឺជាឈ្មោះ ដែលគាត់បានប្រាថ្នា ព្រោះគុណនោះឯង ។