អដ្ឋកថា សុទត្តគហបតី អនាថបិណ្ឌិកសេដ្ឋី

ក្បាលទី 25 · ទំព័រ 642

គាត់មានរទេះ ៥០០ ផ្ទុកទំនិញ ទៅកាន់ផ្ទះរបស់សេដ្ឋីដែលជាសម្លាញ់របស់ខ្លួន ក្នុងក្រុងរាជគ្រឹះ ។ បាន ដំណឹងថា ព្រះមានព្រះភាគកើតឡើងហើយក្នុងទីនោះ ក្នុងវេលាទៀបភ្លឺ ចូលទៅគាល់ព្រះសាស្តាតាមផ្លូវដែលបើក ដោយអំណាចរបស់ទេវតា ស្តាប់ ធម៌ហើយ តាំងនៅក្នុងសោតាបត្តិផល ក្នុងថ្ងៃទី ២ ថ្វាយមហាទានដល់ភិក្ខុ សង្ឃ មានព្រះពុទ្ធជាប្រធាន កាន់យកប្តេជារបស់ព្រះសាស្តា ដើម្បីយាង មកកាន់ក្រុងសាវត្ថីក្នុងផ្លូវ ៤៥ យោជន៍ ក្នុងរវាងផ្លូវ បានឲ្យទានទ្រព្យរាប់ សែន សាងវិហារក្នុងរាល់មួយយោជន៍ ក្រាលវត្តជេតពនដោយកម្រាល មានតម្លៃរាប់កោដិ ទិញដីដោយទ្រព្យ ១៨ កោដិ សាងវិហារដោយទ្រព្យ ១៨ កោដិ លុះវិហារស្រេចហើយ ឲ្យទានតាមដែលត្រូវការដល់បរិស័ទ ៤ ក្នុង វេលាមុនអាហារ និងក្រោយអាហារ ធ្វើការឆ្លងវិហារ ដោយទ្រព្យ ១៨ កោដិ ។ ការឆ្លងវិហារស្រេចបាច់អស់កាល ៩ ខែ ។ អាចារ្យពួកខ្លះពោល ថា អស់កាល ៥ ខែ ។ តែការឈ្លោះគ្នានៃអាចារ្យទាំងពួងនោះមិនមាន ។ គាត់លះទ្រព្យ ៥៤ កោដិ ដោយអាការយ៉ាងនេះ ធ្វើទានបែបនេះឲ្យប្រព្រឹត្ត ទៅក្នុងផ្ទះរបស់ខ្លួនអស់កាលជានិច្ច ។ រាល់ៗ ថ្ងៃ មានសលាកភត្ត ៥០០ សម្រាប់ មានបក្ខិកភត្ត ៥០០ សម្រាប់ មានសលាកយាគូ ៥០០ សម្រាប់ មានបក្ខិយាគូ ៥០០ សម្រាប់ មានធុវភត្ត ៥០០ សម្រាប់ មានសលាកភត្ត សម្រាប់ភិក្ខុអាគន្តុកៈ ៥០០ សម្រាប់ មានភត្តសម្រាប់ភិក្ខុដែលត្រៀមធ្វើ ដំណើរ ៥០០ សម្រាប់ មានភត្តសម្រាប់ភិក្ខុឈឺ ៥០០ សម្រាប់ មានភត្ត សម្រាប់អ្នកមើលថែភិក្ខុឈឺ ៥០០ សម្រាប់ មានអាសនៈ ៥០០ សម្រាប់ ក្រាលទុកជាប្រចាំក្នុងផ្ទះនោះឯង ។