ចិត្តគហបតី

ក្បាលទី 25 · ទំព័រ 644

ប្រវត្តិ ចិត្តគហបតី ក្នុងសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ធម្មកថិកានំ លោកសម្តែងថា ចិត្តគហបតីជាកំពូលជាងពួកឧបាសកដែលជាធម្មកថិក ។ បានឮថា កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ គាត់កើតឡើងក្នុងត្រកូល មួយ នាក្រុងហង្សវតី បន្ទាប់មក បានស្តាប់ធម្មកថា ឃើញព្រះសាស្តាទ្រង់ ស្ថាបនាឧបាសកម្នាក់ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងឧបាសកដែលជាធម្មក ថិក ទើបធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។