អដ្ឋកថា ចិត្តគហបតី
គាត់អន្ទោល ទៅក្នុងទេវតា និងមនុស្សអស់សែនកប្ប កាលព្រះពុទ្ធព្រះនាមកស្សបៈ គាត់ កើតឡើងក្នុងផ្ទះនៃព្រានម្រឹគ បន្ទាប់មក ក្នុងកាលដែលគាត់អាចធ្វើការងារ ក្នុងព្រៃបាន ថ្ងៃមួយ កាលភ្លៀងធ្លាក់ កាន់យកលំពែងទៅដើម្បីសម្លាប់ម្រឹគ ចូលទៅព្រៃ លំពុងគយគន់រកម្រឹគ ឃើញភិក្ខុមួយរូបដណ្តប់សំពត់បង្សុកូល ទទូសីសៈ អង្គុយលើផ្ទាំងថ្ម ត្រង់ញកភ្នំដែលកើតឯងមួយកន្លែង កើតសញ្ញា ឡើងថា លោកម្ចាស់អង្គនេះ គង់ធ្វើសមណធម៌មួយព្រះអង្គឯង ដូច្នេះ ប្រញាប់ទៅផ្ទះ ឲ្យអាំងសាច់ដែលបានមកអំពីម្សិលមិល ទុកលើចង្ក្រានមួយ ដាំបាយត្រង់ចង្ក្រានមួយ ឃើញភិក្ខុ ២ រូបត្រាច់បិណ្ឌបាត ទើបទទួលបាត្រ របស់លោក និមន្តឲ្យគង់លើអាសនៈដែលរៀបចំទុក ឲ្យទទួលអាហារហើយ ប្រាប់អ្នកដទៃថា ពួកអ្នកចូរអង្គាសលោកម្ចាស់ ខ្លួនគាត់ដាក់បាយក្នុងឆ្នាំង យកស្លឹកឈើគ្របមាត់ឆ្នាំង ដើរទៅតាមផ្លូវ ក៏បេះផ្កាច្រើនប្រភេទដល់ទី ដែលព្រះថេរៈគង់ លើកឆ្នាំងទុកក្នុងទីសមគួរ នាចំណែកម្ខាង ហើយពោល ថា សូមលោកម្ចាស់សង្គ្រោះខ្ញុំផងចុះ ទទួលបាត្រព្រះថេរៈមកហើយ ដាក់ បាយរហូតពេញ ហើយទុកក្នុងដៃព្រះថេរៈ បូជាព្រះថេរៈដោយផ្កាដែលចម្រុះ ពណ៌ទាំងនោះ ឈរក្នុងទីសមគួរ នាចំណែកម្ខាងពោលថា ក្នុងទីដែលខ្ញុំ កើតហើយ សូមបណ្ណាការ ១០០០ មកដល់ខ្ញុំ សូមភ្លៀងផ្កា ៥ ពណ៌ធ្លាក់ចុះ មក ដូចការបូជាដោយផ្កា មួយអន្លើនឹងបិណ្ឌបាតមានរសឆ្ងាញ់ ធ្វើចិត្តឲ្យត្រ េកអរ ដូច្នោះ ព្រះថេរៈឃើញឧបនិស្ស័យរបស់គាត់ហើយ ឲ្យកម្មដ្ឋាន មានអាការ ៣២ ជាអារម្មណ៍ ។