មហានាមសក្កៈ
ក្បាលទី 25 · ទំព័រ 654
ខ្ញុំព្រះអង្គក៏សង្គ្រោះដោយបិយវាចា បើគេត្រេកអរឲ្យជួយធ្វើកិច្ចដែលកើតឡើង ឲ្យសម្រេច ខ្ញុំព្រះអង្គក៏សង្គ្រោះដោយការជួយធ្វើកិច្ចដែលកើតឡើងឲ្យស្រេច ទៅ បើគេត្រេកអរដោយការដាក់ខ្លួនស្មើគ្នា ខ្ញុំព្រះអង្គក៏សង្គ្រោះដោយការ ដាក់ខ្លួនស្មើគ្នា ។ រឿងដែលកើតឡើងយ៉ាងនេះ ។ បន្ទាប់មក ព្រះសាស្តា ប្រថាប់ក្នុងវត្តជេតពន កាលត្រង់ស្ថាបនាពួកឧបាសកទុកក្នុងតំណែងផ្សេងៗ ទើបទ្រង់ស្ថាបនាហត្ថកអាឡវកឧបាសក ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូល ជាងពួកឧបាសកដែលសង្គ្រោះបរិស័ទ ដោយសង្គហវត្ថុ ៤ ។