ឧគ្គគហបតី
ក្បាលទី 25 · ទំព័រ 656
ប្រវត្តិ ឧគ្គគហបតី អ្នកក្រុងវេសាលី ក្នុងសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មនាបទាយកានំ លោកសម្តែងថា ឧគ្គគហបតីអ្នកក្រុងវេសាលី ជាកំពូលជាងពួកឧបាសក ដែលថ្វាយភោជនជាទីគាប់ចិត្ត ។ បានឮថា ឧគ្គគហបតីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ លោកកើត ក្នុងត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាឧបាសកម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាង ពួកឧបាសកដែលថ្វាយភោជនជាទីគាប់ចិត្ត ធ្វើកុសលឲ្យក្រៃលែងឡើងទៅ ប្រាថ្នាតំណែងនោះ ។