អដ្ឋកថា ឧគ្គគហបតី
លោកអន្ទោលក្នុងទេវតា និងមនុស្សអស់មួយសែន កប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលសេដ្ឋី ក្រុងវេសាលី ។ ក្នុងកាល ដែលគាត់កើតមានឈ្មោះមិនពិតប្រាកដ ។ តែបន្តមក រាងកាយរបស់គាត់ ខ្ពស់ឡើង ស្រស់សង្ញាដូចសសរគោលដែលរចនាហើយ ដូចផ្ទាំងសំពត់ដែល វិចិត្រដោយផ្កាដែលគេលើកឡើង ។ គុណទាំងឡាយរបស់គាត់ក៏ខ្ចរខ្ចាយទៅ ទើបគាត់ឈ្មោះថា ឧគ្គសេដ្ឋី ព្រោះរូបរាង និងគុណទាំង ២ នេះខ្ចរខ្ចាយទៅ ឧគ្គគហបតីនោះតាំងនៅក្នុងសោតាបត្តិផល ដោយការគាល់ព្រះទសពលម្តង បុណ្ណោះ បន្ទាប់មក ធ្វើឲ្យជាក់ច្បាស់នូវមគ្គ និងផល ៣ ។ វេលាដែលគាត់ ជរា ទៅកាន់ទីកំបាំង អង្គុយគិតរកវត្ថុណាមួយ ជាទីស្រឡាញ់ ជាទីគាប់ ចិត្តរបស់ខ្លួន នឹងថ្វាយវត្ថុនោះឯងដល់ព្រះទសពល អញបានស្តាប់ពាក្យនេះ ក្នុងទីចំពោះព្រះភក្ត្ររបស់ព្រះសាស្តាថា បុគ្គលឲ្យរបស់ដែលពេញចិត្ត រមែង បានរបស់ដែលពេញចិត្ត ដូច្នេះ ។ កាលនោះ លោកត្រិះរិះយ៉ាងនេះថា ព្រះសាស្តា ទ្រង់ជ្រាបចិត្តរបស់អញឬហ្ន៎ គប្បីយាងមកកាន់ទ្វារនិវេសន៍ ។ ព្រះសាស្តា ទ្រង់ជ្រាបចិត្តរបស់គាត់ មានភិក្ខុសង្ឃចោមរោម មកប្រាកដត្រង់ទ្វារ និវេសន៍មួយរំពេច ។ លោកជ្រាបថា ព្រះសាស្តាយាងមកហើយ ក៏ត្រេកអរ ក្រៃលែង ដើរទៅកាន់សម្នាក់ព្រះទសពល ថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ហើយទទួលបាត្ររបស់ព្រះសាស្តា អារាធនាឲ្យយាងចូលទៅកាន់ផ្ទះ ហើយ ឲ្យព្រះសាស្តាប្រថាប់គង់លើពុទ្ធាសនៈដែលល្អ ដែលបានរេបោចំហើយ ឲ្យ ភិក្ខុសង្ឃអង្គុយលើអាសនៈដ៏សេស ហើយអង្គាសភិក្ខុសង្ឃ មានព្រះពុទ្ធជា ប្រធាន ដោយអាហាររសដ៏ប្រសើរផ្សេងៗ លុះស្រេចភត្តកិច្ច អង្គុយក្នុងទី សមគួរនាចំណែកម្ខាង ក្រាបទូលយ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំ