អដ្ឋកថា ឧគ្គតគហបតី

ក្បាលទី 25 · ទំព័រ 659

បានឮថា ឧគ្គគហបតីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ គាត់កើត ក្នុងត្រកូលមួយ ក្នុងក្រុងហង្សវតី បន្ទាប់មក ស្តាប់ធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសកម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសក ដែលជាសង្ឃុប្បដ្ឋាក ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ លោកវិលវល់ក្នុងទេវតា និងមនុស្សអស់មួយសែន កប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតឡើងក្នុងត្រកូលសេដ្ឋីស្រុកហត្ថិគាម ។ ពួកញាតិ បានដាក់ឈ្មោះថា ឧគ្គតកុមារ ។ បន្ទាប់មក តាំងនៅក្នុងឃរាវាសវិស័យ បិតាអនិច្ចកម្មទៅ ក៏បានតំណែងសេដ្ឋី ។ សម័យនោះ ព្រះសាស្តាទ្រង់មាន ភិក្ខុសង្ឃចោមរោម ទ្រង់ចារិកទៅដល់ស្រុកហត្ថិគាម ប្រថាប់នៅក្នុងឧទ្យាន នាគភវន ។ គ្រានោះ ឧគ្គតសេដ្ឋីនេះស្រវឹងស្រាអស់ ៧ ថ្ងៃ ត្រូវពួកអ្នក របាំចោមរោម ទៅកាន់ឧទ្យាននាគភវនដើម្បីបម្រើ កាលឃើញព្រះទសពល ក៏កើតហិរិឱត្តប្បៈដ៏មានកម្លាំង ។ កាលចូលគាល់ព្រះសាស្តា ការស្រវឹងស្រា ក៏អន្តរធានទៅ ។ គាត់ថ្វាយបង្គំព្រះសាស្តាហើយ អង្គុយក្នុងទីសមគួរ នា ចំណែកម្ខាង ។ គ្រានោះ ព្រះសាស្តាទ្រង់សម្តែងធម៌ដល់គាត់ ។ ចប់ទេសនា ក៏បានសម្រេចមគ្គ និងផល ៣ តាំងអំពីនោះមក គាត់ក៏លះអ្នករបាំ ដោយ ពោលថា ពួកអ្នកចូរទៅតាមការគាប់ចិត្តចុះ ។ ជាអ្នកត្រេកអរក្រៃពេកក្នុង ទាន ថ្វាយទានដល់ភិក្ខុសង្ឃបុណ្ណោះ ។ ទេវតាមករកក្នុងរាត្រី ហើយប្រាប់ ដល់សេដ្ឋីថា នែគហបតី ភិក្ខុអង្គនោះមានវិជ្ជា ៣ ភិក្ខុអង្គនោះមានអភិញ្ញា ៦ ភិក្ខុអង្គនោះមានសីល ភិក្ខុអង្គនោះអង្គនោះទ្រុស្តសីល ។