ជីវកកោមារភច្ច

ក្បាលទី 25 · ទំព័រ 663

ប្រវត្តិ ពេទ្យជីវកកោមារភច្ចក ្នុងសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បុគ្គលប្បសន្នានំ លោកសម្តែងថា ពេទ្យជីវកកោមារភច្ច ជាកំពូលជាងពួកឧបាសក ដែល ប្រកបដោយសេចក្តីជ្រះថ្លាក្នុងបុគ្គល ។ បានឮថា ទេព្យជីវកនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុង ត្រកូលមួយ នាក្រុងហង្សវតី កំពុងស្តាប់ធម្មកថារបស់ព្រះសាស្តា ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាឧបាសកម្នាក់ ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាង ពួកឧបាសកដែលជ្រះថ្លាក្នុងបុគ្គល ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នានូវ