អដ្ឋកថា ជីវកកោមារភច្ច

ក្បាលទី 25 · ទំព័រ 664

តំណែងនោះ ។ លោកអន្ទោលទៅមកក្នុងទេវតា និងមនុស្សអស់មួយសែន កប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងគភ៌របស់ស្ត្រីឈ្មោះសាសវត្បី១ អាស្រ័យរូបចិញ្ចឹមជីវិត អាស្រ័យអភយរាជកុមារ ក្នុងក្រុងរាជគ្រឹះ ។ ឈ្មោះ ថា ស្ត្រីអាស្រ័យរូបចិញ្ចឹមជីវិត ក្នុងកាលប្រសូត បើជាកូនប្រុស ក៏បោះចោល បើជាកូនស្រី ក៏ចិញ្ចឹម ។ ដូច្នោះ ទើបនាងយកចង្អេរដាក់កុមារ ចោលត្រង់គំនរសំរាម ។ គ្រានោះ អភយរាជកុមារយាងទៅកាន់ទីគាល់ ទត ឃើញកុមារនោះ ទើបត្រាស់សួរថា នែអ្នក អ្វីនុ៎ះ ទើបក្អែកចោមរោម ខៀវខារ ទ្រង់បានបញ្ជូនរាជបុរសទៅ កាលគេក្រាបទូលថា បពិត្រព្រះអង្គ នុ៎ះជាទារក ព្រះរាជាត្រាស់សួរថា នែអ្នក នៅរស់ឬ ។ ទ្រង់បានឮថា នៅ រស់ ទើបឲ្យនាំទៅចិញ្ចឹមក្នុងបុរីរបស់ព្រះអង្គ ។ គេនាំគ្នាថ្វាយព្រះនាមថា ជីវក ។ លុះអាយុបាន ១៦ ឆ្នាំ ក៏ទៅកាន់នគរតក្កសិលា រៀនវិជ្ជាពេទ្យ បានលាភសក្ការៈ អំពីរាជសម្នាក់របស់ព្រះបាទពិម្ពិសារ បានធ្វើព្រះរោគ របស់ព្រះបាទចណ្ឌប្បជ្ជោតឲ្យជាសះស្បើយ ទ្រង់ក៏បញ្ជូនអង្ករ ៥០០ រទេះ កហាបណៈ ១៦០០០ និងគូសំពត់ដែនសិវី ដែលមានតម្លៃកាត់ថ្លៃមិនបាន ផង សំពត់បរិវារចំនួន ១០០០ ផង ព្រះរាជទានដល់ពេទ្យជីវកនោះ ។ គ្រា នោះ ព្រះសាស្តាអាស្រ័យក្រុងរាជគ្រឹះ គង់ប្រថាប់ត្រង់ភ្នំគិជ្ឈកូដ ។ ពេទ្យ ជីវកប្រកបភេសជ្ជៈ ថ្វាយដល់ការបន្ទោបង់ក្នុងព្រះវរកាយ ដែលមានធាតុ សន្សំហើយ ដល់ព្រះសាស្តា គិតថា បច្ច័យ ៤ ចំពោះជារបស់អញមាន ។