នកុលបិតាគហបតី

ក្បាលទី 25 · ទំព័រ 665

ប្រវត្តិ នកុលបិតាគហបតី ក្នុងសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា វិស្សាសិកានំ លោកសម្តែងថា នកុលបិតាគហបតី ជាកំពូលជាងពួកឧបាសក ដែល ពោលពាក្យសម្តែងសេចក្តីស្និទ្ធស្នាល ។ បានឮមកថា គហបតីនោះ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុង ត្រកូល នាក្រុងហង្សវតី កំពុងស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ឃើញ