អដ្ឋកថា នកុលបិតាគហបតី

ក្បាលទី 25 · ទំព័រ 666

ព្រះសាស្តាទ្រង់ស្ថាបនា ឧបាសកម្នាក់ទុកក្នុងតំណែងឯតទគ្គៈ ជាកំពូលជាង ពួកឧបាសកដែលស្និទ្ធស្នាល ក៏ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែង នោះ ។ លោកអន្ទោលក្នុងទេវតា និងមនុស្សអស់សែនកប្ប ក្នុងពុទ្ធុប្បាទ កាលនេះ កើតក្នុងត្រកូលសេដ្ឋី ក្នុងនគរសុង្សុមារគិរី ដែនភគ្គៈ ព្រះសាស្តា កាលភិក្ខុសង្ឃចោមរោមហើយ ទ្រង់ចារិកទៅដល់នគរនោះ ប្រថាប់នៅត្រង់ ភេសកឡាវ័ន ។ គ្រានោះ នកុលបិតាគហបតីនេះ ក៏ទៅគាល់ព្រះសាស្តា មួយអន្លើដោយពួកអ្នកស្រុកសុង្សុមារគិរីនគរ ដោយការគាល់ម្តងបុណ្ណោះ គាត់ និងភរិយាក៏កើតសេចក្តីសម្គាល់ថា ព្រះទសពលជាកូនរបស់ខ្លួន ទើបក្រាប ចុះត្រង់ព្រះយុគលបាទរបស់ព្រះសាស្តា ក្រាបទូលថា នែកូន អ្នកបោះបង់ ពុក និងមែទៅអស់កាលមានប្រមាណបុណ្ណេះ ត្រាច់ទៅក្នុងទីណា បានឮថា នកុលបិតាគហបតីនោះ ក្នុងជាតិមុនៗ បានជាបិតាព្រះទសពល ៥០០ ជាតិ បានជាពុកមា ៥០០ ជាជីតា ៥០០ ជាតិ ជាអ ៥០០ ជាតិ ។ នកុលមាតាក៏បានជាម្តាយ ៥០០ ជាតិ ជាមីង ៥០០ ជាតិ ជាយាយ ៥០០ ជាតិ ជាអ ៥០០ ជាតិ ។ ដូច្នោះ ព្រោះមានសេចក្តីស្រឡាញ់ជាប់តាមមកអស់ កាលយូរ លុះឃើញព្រះទសពលសម្គាល់ថាកូន ទើបអត់ធន់មិនបាន ។ ព្រះសាស្តា ទ្រង់មិនបានត្រាស់ថា ចូរចៀសចេញទៅ ដរាបណាចិត្តរបស់ជនទាំង ២ នោះមិនទាន់ដឹងខ្លួន ។ លុះជនទាំង ២ នោះបានសតិតាមធម្មតាហើយ ព្រះសាស្តាទ្រង់ជ្រាបអាសយៈ គឺអធ្យាស្រ័យរបស់ពួកសត្វ ដែលដាក់ចិត្ត ជាកណ្តាល ហើយទ្រង់សម្តែងធម៌ ។ កាលចប់ទេសនា ជនទាំង ២ ក៏តាំង