ឯតទគ្គបលិវគ្គទី ៧ ឯតទគ្គបាលិវគ្គទី ៧
ក្បាលទី 25 · ទំព័រ 669
ឯតទគ្គៈបលិ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកាអ្នកដល់នូវ សរណជាបឋម ដែលជាសាវិការបស់តថាគត ស្រេចនឹងនាងសុជាតា សេនានិធីតា ប្រសើរជាងគេ ។ ពួកឧបាសិកាជាទាយិកា ( អ្នកឲ្យទាន ) ស្រេចនឹងនាងវិសាខាមិគារមាតា ។ ពួកឧបាសិកាអ្នកចេះដឹងច្រើន ស្រេច នឹងនាងខុជ្ជុត្តរា។ ពួកឧបាសិកាអ្នកនៅដោយមេត្តា ស្រេចនឹងនាងសាមាវតី។ ពួកឧបាសិកាអ្នកមានឈាន ស្រេចនឹងនាងឧត្តរានន្ទមាតា ។ ពួកឧបាសិកា អ្នកឲ្យទានផ្ចិតផ្ចង់ ស្រេចនឹងនាងសុប្បវាសាកោលិយធីតា ។ ពួកឧបាសិកា អ្នកបម្រើជំងឺ ស្រេចនឹងនាងសុប្បិយាឧបាសិកា ។ ពួកឧបាសិកាអ្នកជ្រះថ្លា មិនកម្រើក ស្រេចនឹងនាងកាតិយានី ។ ពួកឧបាសិកាអ្នកចេះធ្វើឲ្យអ្នកដទៃ ស្និទ្ធស្នាល ស្រេចនឹងនាងនកុលមាតាគហបតានី ។ ពួកឧបាសិកាអ្នកជ្រះថ្លា តាមពាក្យដែលឮតៗគ្នា ស្រេចនឹងកាលីឧបាសិកាកុររធរិកា ។ វគ្គទី ៧ ចប់ អដ្ឋានបាលិ