អដ្ឋកថា សុជាតា សេនានិធីតា អ្នកដល់សរណៈដំបូង
កាលព្រះមហាសត្វទ្រង់ធ្វើទុក្ករកិរិយាអស់ ៦ ឆ្នាំ ក្នុងថ្ងៃវិសាខបុណ្ណមី នាងគិតថា នឹងធ្វើពលិកម្មអំពីព្រលឹម ទើបភ្ញាក់ឡើងក្នុងពេលទៀបភ្លឺនៃរាត្រី ប្រើឲ្យគេរឺតទឹកដោះគោ ។ ពួកកូនគោក៏មិនទៅកាន់យកកន្សោមដោះរបស់ ពួកមេគោ ។ លុះយកភាជនៈថ្មីចូលទៅក្បែរដោះ តំណក់ទឹកដោះក៏ហូរដោយ ធម្មតាឯង ។ នាងសុជាតាឃើញការអស្ចារ្យនោះ ក៏កាន់យកទឹកដោះដោយ ដៃឯង ដាក់ភាជនៈថ្មី ចាប់ផ្តើមចម្អិន ។ កាលមធុបាយាសកំពុងចម្អិន ពពុះ ធំៗ ក៏បោងឡើង វិលជុំវិញទៅស្តាំ ។ តំណក់មធុបាយាសបន្តិច ក៏មិនខ្ទាត ចេញខាងក្រៅឡើយ ។ មហាព្រហ្មបាំងឆត្រ ស្តេចលោកបាលទាំង ៤ កាន់ ព្រះខ័នធ្វើការរក្សា សក្កទេវរាជយកឧសមកដុតភ្លើង ។ ពួកទេវតានាំឱជៈ ក្នុងទ្វីប ៤ មកដាក់ក្នុងមធុបាយាសនោះ ។ ក្នុងថ្ងៃនោះឯង នាងសុជាតា ឃើញហេតុអសារ្យទាំងនេះ ទើបហៅនាងបុណ្ណទាសីមកប្រាប់ថា នែបុណ្ណៈ ថ្ងៃនេះ ទេវតារបស់ខ្ញុំ គួរជ្រះថ្លាពន់ពេក អស់កាលមានប្រមាណបុណ្ណេះ ខ្ញុំ មិនធ្លាប់ឃើញការអស្ចារ្យបែបនេះឡើយ នាងចូរប្រញាប់ទៅបដិបត្តិទេវស្ថាន ។ នាងបុណ្ណទាសីទទួលពាក្យថា សាធុ ខ្មីឃ្មាតប្រញាប់ទៅកាន់គល់ឈើ ។ ឯ ព្រះពោធិសត្វរង់ចាំកាលស្វែងរកអាហារ ក៏យាងទៅប្រថាប់គង់នាមណ្ឌល ដើមឈើអំពីព្រលឹម ។ នាងបុណ្ណៈដើរទៅដើម្បីបោសសម្ហាតគល់ឈើ ក៏ មកប្រាប់នាងសុជាតាថា ទេវតាប្រថាប់គង់នៅក្រោមដើមឈើហើយ ។ នាង សុជាតាពោលថា អើនាង បើនាងនិយាយពិត នាងមិនចាំបាច់ធ្វើទាសីទៀត ឡើយ ហើយប្រដាប់គ្រឿងអលង្ការគ្រប់យ៉ាង រៀបចំមធុបាយាសយ៉ាងល្អ ដាក់ក្នុងថាសមាស ដែលមានតម្លៃមួយសែន យកថាសមួយទៀតបិទ ហើយ ខ្ចប់ដោយសំពត់ស សំយុងកម្រងផ្កាទុកជុំវិញ លើកឡើងដើរទៅជួបមហាប ុរស ក៏កើតបីតិខ្លាំងក្លា បង