អដ្ឋកថា វិសាខាមិគារមាតា
ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ ទុកក្នុងតំណែងជា ឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកាដែលត្រេកអរក្នុងការថ្វាយទាន ទើបធ្វើ កុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែងនោះ ។ នាងអន្ទោលក្នុងទេវតា និង មនុស្សអស់សែនកប្ប កាលព្រះពុទ្ធព្រះនាមកស្សបៈ កើតជាព្រះរាជធីតាពៅ នៃព្រះរាជធីតា ៧ អង្គ ក្នុងព្រះរាជនិវេសន៍របស់ព្រះបាទកិកិ សម័យនោះ ព្រះរាជធីតាបងប្អូន ៧ អង្គ គឺនាងសមណី សមណគុត្តា ភិក្ខុនី ភិក្ខុទាសិកា ធម្មា សុធម្មា និងព្រះនាងសង្ឃទាសីជាគម្រប់ ៧ ។ ព្រះរាជធីតាទាំងនោះ ក្នុងឥឡូវនេះ គឺព្រះនាងខេមា ឧប្បលវណ្ណា បដាចារា គោតមី ធម្មទិន្នាម ហាមាយា និងនាងវិសាខា ជាគម្រប់ ៧ ។ ព្រះរាជធីតាទាំងនោះ ព្រះនាងសង្ឃទាសីអន្ទោលក្នុងទេវតា និង មនុស្សអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងគភ៌របស់នាង សុមនទេវី ភរិយាធំរបស់ធនញ្ជយសេដ្ឋី កូនរបស់មេណ្ឌកសេដ្ឋី ក្នុង ភទ្ទិយនគរ ដែនអង្គៈ មាតាបិតាបានដាក់ឈ្មោះថា វិសាខា ។ លុះនាង បានអាយុ ៧ ឆ្នាំ ព្រះទសពលទ្រង់ឃើញនិស្ស័យសម្បត្តិរបស់សេលព្រាហ្មណ៍ និងពួកសត្វដែលត្រាស់ដឹងដទៃៗ មានភិក្ខុសង្ឃជាបរិវារ ចារិក ទៅដល់នគរនោះ ក្នុងដែននោះ ។ ក្នុងសម័យនោះ មេណ្ឌកគហបតី ជាប្រធានរបស់អ្នកមានបុណ្យច្រើន ៥ នាក់ គ្រប់គ្រងតំណែងសេដ្ឋី ។ ពួកអ្នកមានបុណ្យច្រើន ៥ នាក់ គឺ មេណ្ឌកសេដ្ឋី ១ ភរិយារបស់គាត់ឈ្មោះចន្ទបទុមា ១ កូនរបស់គាត់ឈ្មោះ