ខុជ្ជុត្តរា

ក្បាលទី 25 · ទំព័រ 692

តំណែងផ្សេងៗ តាមលំដាប់ ទើបទ្រង់ស្ថាបនានាងវិសាខាមិគារមាតាទុកក្នុង តំណែងឯតទគ្គៈ ជាកំពូលជាងពួកឧបាសិកាដែលថ្វាយទាន ។ អដ្ឋកថា សូត្រទី ២ ចប់ ៥ អដ្ឋកថា សូត្រទី ៣-៤ ប្រវត្តិ នាងខុជ្ជុត្តរា និងនាងសាមាវតី ក្នុងសូត្រទី ៣ និងសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ពហុស្សុតានំ យទិទំ ខុជ្ជុត្តរា មេត្តាវិហារីនំ យទិទំ សាមាវតី លោក សម្តែងថា នាងខុជ្ជុត្តរាជាកំពូលជាងពួកឧបាសិកា ដែលជាពហូសូត ។