អដ្ឋកថា ខុជ្ជុត្តរា

ក្បាលទី 25 · ទំព័រ 692

នាង សាមាវតីជាកំពូលជាងពួកឧបាសិកា ដែលមានប្រក្រតីនៅដោយមេត្តា ។ បានឮថា នាងទាំង ២ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ បដិសន្ធិក្នុង ត្រកូលមួយ នាក្រុងហង្សវតី ។ បន្ទាប់មក គិតគ្នាថា នឹងស្តាប់ធម្មកថារបស់ ព្រះសាស្តា ទើបនាំគ្នាទៅវិហារ ។ នាងទាំង ២ នោះ នាងខុជ្ជុត្តរា ឃើញ ព្រះសាស្តាទ្រង់ស្ថាបនាឧបាសិកាម្នាក់ ទុកក្នុងតំណែងឯតទគ្គៈជាងពួកឧបាសិកាអរិយសាវិកា ជាពហូសូត ធ្វើកុសលឲ្យក្រៃលែងឡើង ប្រាថ្នាតំណែង នោះ ។